អាជ្ញាធក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករលក់ដូរខាងក្រៅផ្សារដែលមិនព្រមចូលលក់ខាងក្នុងវិញបន្ទាប់ពីបើក ដំណើរការលក់ដូរវិញហើយ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង: អាជ្ញាធរក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2021 បានប្រើប្រាស់វិធានការក្តៅ លើក្រុមអាជីវកលក់ដូរខាងក្រៅផ្សារលើដែលមិនព្រមចូលទៅលក់ក្នុងផ្សារវិញគ្រាដែលបានបិទមួយរយះបន្ទាប់ពីមានផ្ទុះឡើងនៅការរីករាលដាលជម្ងឺកូវិដ១៩ ដោយប្រើប្រាស់សមត្ថកិច្ចចម្រុះចុះធ្វើការរុះរើ ការលក់ដូរដែលគ្មានសណ្ដាប់ធ្នាប់អណាធិបតេយ្យនៅជុំវិញបរិវេណផ្សារ និងខាងក្រោយផ្សារលើ ។

ការចេញប្រតិបត្តិការនេះធ្វើឲ្យអាជីវករមួយចំនួនមិនសប្បាយចិត្ត ហើយមួយចំនួនក៏សប្បាយចិត្ត ព្រោះតែ ពួកគាត់ជាអាជីវករ អ្នកលក់ដូរខាងក្នុងផ្សារលក់មិនដាច់ ។

អភិបាលរងក្រុង កំពង់ឆ្នាំង លោក បេសារុំ.បានប្រាប់ឲ្យដឹងនៅព្រឹកនេះថា មុននិងឈានដល់ការប្រលប្រា វិធានការព្រឹកមិញនេះ គឺ រដ្ឋបាលក្រុងកំពង់ឆ្នាំង កំពង់ឆ្នាំងបានចេញសេចជូនដំណឹង ជម្រាបជូនបងប្អូនអាជីវករដែលលក់ដូរជុំវិញផ្សារ សូមចូលទៅលក់ក្នុងផ្សារវិញ បើពុំនោះទេនឹងមានការធ្វើរដ្ឋបាលតាមនីតិវិធី ហើយ។

ព្រឹកនេះ បន្ទាប់ពីជូនដំណឹងហើយអាជីវករ នៅតែ មិនព្រមចូលទៅលក់ក្នុងផ្សារ ទើបរដ្ឋបាលក្រុងចេញអនុវត្តវិធានការ គឺដើម្បីពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខជុំវិញផ្សារ ដោយចាប់ផ្ដើមរុះរើ ពីខាងមុខផ្សារទៅចំហៀងខាងត្បូងផ្សារ រហូតដល់ក្រោយផ្សារផ្លូវបំបែកទៅ ភូមិត្រពាំងបី នឹងភូមិកំពង់អុស ហើយបើប្រឹកនេះធ្វើមិនហើយនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត ។

ក្នុងចំណាត់ការខាងលើនេះដែរសមត្ថកិច្ចនគរបាលក៏បានដកហូតនូវសម្ភារៈដូចជាឆ័ត្រ គ្រែ តុ និងសម្ភារៈមួយចំនួន ទៀតយកមកទុកនៅ សាលា ក្រុងកំពង់ឆ្នាំងការធ្វើបែបនេះគឺឲ្យម្ចាស់ជាអាជីវករ ចូលមកបង់ប្រាក់ ផាកពិន័យ ទទួលយក សម្ភារៈ ទៅប្រើប្រាស់ វិញ តែត្រូវទៅតាមកន្លែងរបស់ខ្លួន ដែលមាននៅខាងក្នុងផ្សារ ។

សូមបញ្ជាក់ផងដែរថាក្រោយពីមាន ការផ្ទុះឡើងនៅជំងឺកូវីដ បានកើតឡើងក្នុង ផ្សាលើ ក្រុងកំពង់ឆ្នាំង រដ្ឋបាលសាលាខេត្ត បានបិទជាបន្តបន្ទាប់ចំនួន 2 លើក តែនៅពេលបើកឲ្យដំណើរការចូលទៅលក់ដូរវិញអាជីវករក្នុងផ្សារមួយចំនួនមិនចូលទៅលក់ខាងក្នុងផ្សារទេគឺនៅបន្តលក់ខាងក្រៅផ្សារ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយនិងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។

ចំពោះវិធានការខាងលើនេះធ្វើឲ្យអាជីវករដែលលក់ដូរនៅក្នុងផ្សារ ដែលមិនបានចេញក្រៅនឹងព្យាយាមអនុវត្តតាមគោលការណ៍របស់រដ្ឋបាលសាលាក្រុង កំពង់ឆ្នាំង មានការសប្បាយចិត្តព្រោះតែកន្លងមកលក់ដូរមិនដាច់ទេ ។ប៉ុន្តែ អាជីវករដែលចេញខាងក្រៅផ្សារ ថាការធ្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *