ដោយ៖ សាយ ហ្គន
ខេត្តស្វាយរៀង៖បុរសជាងធ្វើពិដានផ្ទះម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលក្រុមជាងៗបញ្ជូនដល់មន្ទីរពេទ្យ ដោយសារលើកដែកអន្ទាដាក់លើខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់រងរបួសធ្ងន់ហើយបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះ ពៅ បូផា ប្រជាពលរដ្ឋរស់នៅភូមិពោធិវង្សលេខទូរស័ព្ទ0977123244 បានរាយការណ៍មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំប្រសូត្រ ថា៖ នៅចំណុចភូមិ ពោធិវង្ស ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង មានករណីឆក់ខ្សែភ្លើងស្លាប់។
ប្រភពបន្តទៀតថា ៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតេហតុបានពិនិត្យឃើញថា:មានករណីខ្សែភ្លើងឆក់ឈ្មោះឡាយ មករា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិវាយល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឆក់ខ្សែភ្លើងនៅត្រង់ចំណុចផ្ទះឈ្មោះ កែវ លីដា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិពោធិវង្ស ឃុំ ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានឲ្យដឹងទៀតថា មិនពេលកើតហេតុជនរងគ្រោះ បានលើអន្ទា ដើម្បីដាក់ឡើងធ្វើពិដានផ្ទះឲ្យម្ចាស់ផ្ទះខាងលើ ហើយពេលលើកអន្ទាដាក់់ចំលើខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់ដែកអន្ទាឆក់ទាំងជនរង្គ្រោះរងរបួសធ្ងន់ ខណនោះក្រុមជាងបានយកជនរងគ្រោះទៅកប់ក្នុងពន្នូកខ្សាច់ដើម្បីសង្គ្រោះបឋម ហើយបន្ទាប់មកបានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជួនដល់មន្ទីរពេទ្យសាវ័ន្តក៍ប៉ុន្តែហួសពេលទៅហើយបានស្លាប់យ៉ាងអណោចអាធម្ម។
មូលហេតុៈបណ្ដាលមកពីឈ្មោះខាងលើបានលើកជើងអន្ទាដែកដាក់លើខ្សែរភ្លើងបណ្តាលអោយឆក់តែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕