សមត្ថកិច្ចនគបាលស្រុកវាលវែងបញ្ជូរនជនសង្សយ័រក្សាទុក.ជួញដូរ នូវសារធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្តពោធិសាត់ចាត់ការតាមនិតិវិធី

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកវាលវែងបញ្ជូនជនសង្សយ័ រក្សាទុក.ជួញដូរ នូវសារធាតុញៀនខុសច្បាប់ម្នាក់ទៅសាលាដំបូងខេត្តពោធិសាត់ចាត់ការតាមនិតិវិធី ។ដោយអនុវត្កតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងនៅនៅវេលាម៉ោង៧និង២៥នាទីថ្ងៃទី២០កញ្ញា២០២១ម្សិលមិញនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ.បាលថ្មដាសហការ ដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក ជួញដូរ.និង.ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់  នៅចំណុច អូរជាំស្លា ស្ថិត ក្នុង  ភូមិ ឯកភាព   ឃុំថ្មដា  ស្រុកវាលវែង ខេត្តពោធិសាត់។

អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងនៅថ្ងៃទី២១កញ្ញា២០២១នេះថា ករណីបង្រ្កាបខាងលើនេះសមត្ថកិច្ចខាងលោកបានទទួលព័ត៌មានជាក់លាក់ពីប្រជាពលរដ្ឋល្អទើបកម្កាំងរបស់លោកឈានដល់ការឃាត់ ខ្លួន ជនសង្ស័យ ម្នាក់  ឈ្មោះ  ឈុន ឈឿន  ភេទប្រុស អាយុ  ៥២  ឆ្នាំ រស់ នៅ ភូមិ.ឃុំ.ខាងលេី  និងដកហូតបានវត្ថុតាង រួមមាន៖ ម្សៅ ក្រាមសថ្លាសង្ស័យសារធាតុញៀន  ២៤   កញ្ចប់ តូច ស្មើនឹង  ៩.១០  ក្រាម រួមនិងសម្ភារៈ សម្រាប់ បំរើដល់ការជក់គ្រឿងញៀន ០១  កំផ្លេ ,  កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន  , ស្នាប់ដៃ  ០១  និងទូរស័ព្ទ  ០១  គ្រឿង ។

ជនសង្ស័យ  រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនអធិការដ្ឋាន នគរបាលស្រុកវាលវែងដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៅថ្ងៃនេះហើយ ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *