កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រមូលកម្លាំងត្រៀមចុះជូយសង្រ្គោះ ប្រជាពលរដ្ឋនៅគ្រោះមហន្តរាយទឹកជំនន់

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហាៈ ដោយទទួលបានបទបញ្ជាពីឯកឧត្ដម មេបញ្ជាការ កងទ័ពជើងគោក ឯកឧត្ដម មេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្ដម អភិបាលខេត្ត នៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងព្រះវិហារ បានប្រមូលកម្លាំងប្រជុំជួរទ័ព ដើម្បីត្រៀមចុះជូយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនូវហានិភ័យផ្សេងៗ ជាពិសេសគ្រោះទឹកជំនន់ ខ្យល់កន្រ្ទាក់ជាដើម។

ឯកឧត្ដម មេបញ្ជាការ បានជម្រុញយ៉ាងម៉ើងម៉ាត់ដល់កម្លាំងទាំងអស់សូមអោយត្រៀម ខ្លួនជានិច្ចដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលជូបបញ្ហាផ្សេងៗ ដើម្បីរក្សាបាននៅសុខសុវត្តិភាពជូនដល់ពួក គាត់និងបញ្ជៀសបាននៅគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។

ឯកឧត្ដម មេបញ្ជាការ បានលើកឡើងយ៉ាងច្បាស់ថា កម្លាំងកងយោធពលខេមរៈភូមិន្ទ មិនត្រឹមតែមានតួនាទីភារកិច្ច ការពារបូរណៈភាពដែនដីនោះទេ តែមានតួនាទីនៅកិច្ចការ ជូយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងនៅគ្រោះមហន្តរាយផងដែរ។

ឯកឧត្ដម បន្ថែមថា សូមឲ្យបងប្អូន នាយ នាយទាហាន ពលទាហាន ទាំងអស់សូមរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងត្រូវចូលរូម ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសនៅការឆ្លងរីករាលដាលនៃជម្ងឺដ៍កាចសាហាវនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *