កំពង់ធំ÷ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំ ការិយាល័យផលិតកម្ម និងបសុព្យាបាល នឹង មន្ត្រីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការពី អាជ្ញាធរស្រុកស្ទោង ការិយាល័យកសិកម្ម និងបរិស្ថានស្រុក និងមានការចូលរួម ពី អាជ្ញាធរ ឃុំ ភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺឆ្លងសត្វ ជំងឺដុំពកស្បែកសត្វ គោ ក្របី នៅភូមិត្រាចជ្រុំ ឃុំសំព្រោច ស្រុកស្ទោង ជាលទ្ធផល ក្រុមការងារសម្រេចចាក់បានគោសរុប ចំនួន២៧៥ក្បាល ។
បន្ទាប់មក លោកប្រធានមន្ទីរក៏បានចែកជួនថ្នាំការពារ ( វ៉ាក់សាំង ) ជំងឺឆ្លងសត្វ ថ្នាំព្យាបាល និងសម្ភារៈបរិក្ខារបសុពេទ្យ ដល់មន្ត្រីផ្នែកផលិតកម្មសត្វ និង បសុព្យាបាល និង ភ្នាក់ងារសុខភាពសត្វភូមិ ប្រចាំស្រុកស្ទោងផងដែរ ។
នៅគ្រានេះដែរ.គេសង្កេតឃេីញថាសត្វគោ កំពុងឆ្លងរីករាលដាល និងកេីតជំងឺដុំពកនៅលេីស្បែក គ្រាប់ទីកន្លែងទាំងអស់ នៅក្នុងឧកាសចុះយុទ្ធនាការនោះប្រជាពលរដ្ឋក៏បានថ្លែអំណរអរគុណចំពោះ មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់.គិតគូរទៅលេីសុខភាពសត្វ។