កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម បាន ថ្លែង លើកទឹកចិត្ត ដល់ ក្រុមយុវជន ស្ម័គ្រចិត្ត ដើម្បី សហគមន៍ ឲ្យ ខិតខំ អភិវឌ្ឍន៍ ចំណេះដឹង បន្ថែមទៀត ដើម្បី បម្រើ ផលប្រយោជន៍ ប្រជាពលរដ្ឋ និង សង្គមជាតិ ការលើកឡើងយ៉ាង ដូច្នេះក្នុង ឱកាស ដែល ក្រុមយុវជន ស្ម័គ្រចិត្ត ដើម្បី សហគមន៍ ចូលជួប សំដែង ការគួរសម នា ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅ សាលាខេត្ត កំពង់ចាម ។
ក្នុងឱកាសនោះ ដែរ ឯកឧត្តម អភិបាលខេត្ត បាន ថ្លែង ថា ក្រុមយុវជន ស្ម័គ្រចិត្ត ដើម្បី សហគមន៍ ដែល បាន បង្កើតឡើង នេះ គឺ ធ្វើ កិច្ចការ ផ្តោតទៅលើ វិស័យ អប់រំ , សុខាភិបាល និង សហគ្រិន ។ ក្នុង វិស័យ ទាំង ៣ នេះដែរ ឯកឧត្តម អភិបាលខេត្ត មាន ចំណាប់អារម្មណ៍ ខ្លាំង ទៅលើ វិស័យ សហគ្រិន ដោយហេតុថា ការបង្កើត ឲ្យ មាន សហគ្រិនភាព គឺជា ការ ផ្ដល់ឱកាស ដល់ យុវជន របស់ យើង ក្នុង ការពង្រឹង សេដ្ឋកិច្ច គ្រួសារ និង សេដ្ឋកិច្ច ក្នុង សហគមន៍ ដោយ មិន ប្រកាន់ និន្នាការ នយោបាយ ។
ដូច្នេះហើយ យុវជន របស់ យើង ចាំបាច់ ត្រូវ សិក្សា ស្វែងយល់ បន្ថែមទៀត ពី បណ្ដា សហគមន៍ ផ្សេងៗ ក៏ដូចជា សមាគម ចលនា យុវជន ដូចគ្នា ដើម្បី ដុសខាត់ ខ្លួន ឲ្យមាន ការរីកចម្រើន នូវ ចំណេះដឹង បង្កើន ភាពខ្លាំង នៅក្នុង សហគមន៍ និង ឈានទៅ ប្រកួតប្រជែង ថ្នាក់ជាតិ ជាមួយ ក្រុមយុវជន នៃ បណ្ដា ខេត្ត ផ្សេងៗ ទៀត នាពេល ឆាប់ៗ ខាងមុខ ផងដែរ ៕