ខេត្តកំពង់ឆ្នាំង:ថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2021សមត្ថកិច្ចចម្រុះរដ្ឋបាលជលផលព្រុំប្រទល់៣ខេត្ត កំពង់ធំ.កំពង់ចាម.កំពង់ឆ្នាំងដែលនាំដោយឯកឧត្តម.ណៅធួក.រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអមដំណើរដោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក.ងិនហ៊ុន.អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនិងខាងជើងបឹងទន្លេសាបនិងខណ្ឌរដ្ខបាលជលផលកំពង់ឆ្នាំងកំពង់ធំកំពង់ចាមនិងសហការជាមួយព្រមទាំងសហគមន៍នេសាទចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួននិងរបាំងស្បៃមុងនៅព្រំប្រទល់ ៣ ខេត្តកំពង់ចាម.កំពង់ឆ្នាំង.កំពង់ធំ។
នៅក្នុងកិច្ចប្រតិបត្តការចម្រុះនេះប្រើប្រាស់កម្លាំងសរុប ៦៨ នាក់មធ្យោបាយធ្វើសកម្មភាពកាណូតទូកស្មាច់តូចធំ ១២គ្រឿងធ្វើការបង្ក្រាបបទល្មើសជលផលនៅព្រំប្រទល់ ៣ ខេត្តជាលទ្ធផល បានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន ៣៥ កន្លែងប្រវែង ២៦០០ម៉ែត្រ.លូស្បៃមុង ៣៥គ្រឿងបង្គោល៥០០ ដើមនិងបានចាក់លែងកូនត្រីចម្រុះប្រមាណ300គីឡូក្រាមក្នុងទន្លេវិញ។ក្នុងកិច្ចប្រតិបត្តិការខាងលើនេះរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមណៅធួកបានចុះពិនិត្យមើលទីតាំងតំបន់អភិរក្សទី ៧ អតីតឡូត៍លេខ ១០ ចាស់និងបាននាំយកគ្រឿងសម្ភារហូបដល់កម្លាំងយាមកាមនៅទីនោះផងដែរ ។រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តម.ណៅធួក .បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរដ្ឋបាលជលផលមានខណ្ឌ.ផ្នែក.សង្កាត់.រួមនិងសហគមន៍នេសាទទាំងអស់ត្រូវយកចិត្តទុកដាក់ការពារយាមកាមតំបន់អភិរក្សអោយបានម៉ឺងម៉ាត់ដោយធ្វើយ៉ាងណារក្សាការពារនិរន្តរភាពពូជត្រីអោយបានគង់វង្សដើម្បីសម្រាប់កូនចៅជំនាន់ក្រោយ៕ សុក្ខារិន