កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកសាលាចំនួន ២៨៧សាលាឲ្យចូលរៀបជាថ្មី ឡើងវិញ*បន្ទាប់ពីមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំរបស់មន្ទីរសុខាពិបាល និងអាជ្ញាធរដែនដី បានកំណត់ទីតាំងបើកសាលាទាំងនេះ គឺមានហានិភ័យទាប ពិធីនេះបានធ្វើឡើងនៅ សាលាវិទ្យាល័យតាំងគោក វិទ្យាល័យបារាយណ៍និងវិទ្យាល៍យ.ស្រុកសន្ទុក.នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះ។
ឯកឧត្តម សុខ លូ មានប្រសាសន៍ថា នេះគឺជាការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ចំពោះការសិក្សារបស់ក្មួយៗ បន្ទាប់ពីបានបិទសាលារៀនមួយរយះធំ ធ្វើឲ្យក្មួយខកខាននិងការរៀនសូត្រ ដោយសារតែបញ្ហាការឆ្លងរាតត្បាតនូវជម្ងឺកូវិដ១៩ មកលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា ដែលបានទទួលរងនូវជម្ងឺដ៏កាចសាហាវនេះ មិនគ្រាន់តែប៉ះពាលចំពោះកាសិក្សារបស់ក្មួយៗនោះទេ តែបញ្ហាជម្ងឺកូវិដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ ។
អភិបាលខេត្តកំពង់ធំ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ នៃសាលារៀនគ្រប់វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាទាំងអស់ ត្រូវតែបែងចែកកម្មវិធីសិក្សាឲ្យបានត្រឹមត្រូវ និងត្រូវរៀបចំឲ្យសិស្សបានសិក្សា តាមការកំណត់ពេលវេលា និងរៀបចំឲ្យត្រូវតាមស្តង់ដា ដែលក្រសួងសុខាភិបាលបានកំណត់ ទាំងការរក្សាគន្លាតសុវត្តិភាព បាញ់អាកុលឬជេល ដើម្បីសម្លាប់មេរោគ។
នៅក្នុងឳកាសបើកសាលារៀនឲ្យសិស្សបានចូលរៀននេះ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យមាតបិតាសិស្សា នាំកូនចៅដែកមានអាយុចាប់ពី ៦ដល់១២ និង១២ដល់១៨ឆ្នាំ មកទទួលវ៉ាក់សាំងការពារប្រឆាំងនិងជម្ងឺកូវិដ១៩ និងបានបញ្ជាក់ថា បើទោះបីជាពុកម៉ែ ក្មួយៗនិងចៅទាំងអស់ បានទទួលវ៉ាក់សាំងហើយក្តី ក៏មិនអាចទប់ស្កាត់ការឆ្លងបាន១០០ភាគរយនោះឡើយ មេរោគដ៏សាហាវនេះ វានិងឆ្លងជាមិនខានបើសិនជាមានការធ្វេស ប្រហែស ដូច្នេះសូមអំពាវនាវដល់ពុកម៉ែទាំងអស់ នាំបុត្រធិតាជាទីស្រឡាញ់ ឲ្យចូលរួមការពារទប់ស្កាត់ការឆ្លងមេរោគកូវិដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការបីកុំបីការពាររបស់សម្តេចតេជោ ហ៊ុនសែនកុំឲ្យឆ្លងចូលសហគម។លោក.តាន់ប៊ុនហុង ប្រធានមន្ទីរអប់រំយុទ្ធជននិងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ការបើកឲ្យចូលរៀនឡើងវិញ មានសាលាចំនួន២៨៧សាលា ដោយចាប់ផ្តើមបើកឲ្យដំណើរការចូលរៀននាព្រឹកថ្ងៃទី២០កញ្ញានេះតែម្តង.ខណះដែលសាលាទាំងនេះ គឺជាសាលារៀនស្ថិតក្នុងតំបន់មានហានិភ័យទាប ។គួរបញ្ជាក់ថាខេត្តកំពង់ធំមានវិទ្យាល័យ ចំនួន១៦សាលា អនុវិទ្យាល័យ មាន៤៤សាលា និងបឋមសិក្សា មានចំនួន ២២៩សាលា។