ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ជនរងគ្រោះម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេដែលគេសង្ស័យថាជាករណីឃាត់កម្មមួយកំពង់ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវបន្តបន្ទាប់ ។
ករណីសង្ស័យ័ថាជាអំពើឃាត់កម្មនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៣និង០០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនៅចំណុចទន្លេបង្គោលកី ដែលស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សអណ្តែតទឹក បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាននិងស្រុក.ជំនាញចុះទៅពិនិត្យវិភាគកន្លែងកើតហេតុ និងកោសល្យវិច្ច័យ ជាមួយនិងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចសហការប្រតិបត្តការជាមួយកម្លាំងនគរបាលស្រុកកំពង់លែង និងកងរាជអាវុធហត្ថស្រុក ចុះដល់កន្លែងកើតហេតុធ្វើការ ត្រួតពិនិត្យលើដងខ្លួនសាកសព មានស្នាមចាក់លើទ្រូងខាងស្តាំ (ស្នាមមុតមានមុខបី) ។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលផែនកណ្តាលនិងយុត្តិធម៍លោកឧុត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានអោយដឹងនៅវេលាម៉ោង៣និង៩រសៀលថ្ងៃទី២០កញ្ញា២០២១នេះថាសាកសព ជនរងគ្រោះខាងលើមានឈ្មោះ ពិន សំណាង ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
លោកបានបញ្ជាកើទៀតថាក្រោយធ្វើការពិនិត្យសាកសពរួចជំនាញបានវាយតម្លៃនិងដាក់ការសន្និដ្ឋានជំហានដំបូង ជាករណីឃាតកម្ម ហើយសាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍.ប៉ុលវុទ្ធី.បានអោយដឹងទៀតថាចំពោះករណីខាងលើនេះកម្លាំងជំនាញនគរបាលខេត្តបាន សហការជាមួយនគរបាលស្រុកកំពង់លែង កំពុងបើកការស្រាវជ្រាវបន្តនិហកំណត់មុខសញ្ញាដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕