ឯកឧត្តម តាន់ ផាន់ណារ៉ា ដឹកនាំក្រុមការងារចុះចាក់វ៉ាក់ សាំងការពារជំងឺដុំពកលើស្បែកសត្វគោនិងក្របី ចំនួន ៣០០ ក្បាលជូនប្រជាពលរដ្ឋនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានសុខ ភាពសត្វ និងផលិតកម្មសត្វ និងជាក្រុមការងារជាតិថ្នាក់កណ្ដាលចុះជួយឃុំសែប រួមដំណើរជាមួយលោក ងិន ហ៊ុន ប្រធានកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំងព្រមក្រុមការងារថ្នាក់ជាតិចុះជួយឃុំសែប ស្រុកកំពង់ត្រឡាច។នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២ ០២១ បានដឹកនាំក្រុមការងារនៃការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្ការ និង ការពារជំងឺដុំពកលើស្បែកសត្វគោ និងក្របី នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ។

នៅក្នុងឱកាសនោះ ឯកឧត្តម តាន់ផាន់ណារ៉ា បានមានប្រសាន៍ថាៈ ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបនិងកើតថ្មីក្នុងឆ្នាំនេះ ដែលរាលដាលឆ្លងមកពីប្រទេសថៃ និងប្រទេសវៀតណាម ។

មកដល់ពេលនេះនៅ ក្នុងប្រទេសកម្ពុជាយើងទាំង២៥ រាជធានី ខេត្ត  គឺកើតមានជំងឺនេះលើសត្វគោក្របីគ្រប់គ្នា   ចំពោះវិធីព្យាបាលជំងឺដុំពកលើស្បែកនេះ មានតែការចាក់វ៉ាក់សាំងនេះទេ ដែលពេលចាក់វ៉ាក់សាំងនេះរួច វាមានប្រសិទ្ធ ភាពបង្ការ និងការពារជំងឺនេះបានរហូតដល់រយៈពេល៣ឆ្នាំ ។

ជាមួយគ្នានេះដែរនៅពេលសត្វគោក្របីកើតជំងឺនេះ បងប្អូនត្រូវលាងទឹកសត្វនឹងសាប៊ូឲ្យបានស្អាត ហើយយកថ្នាំទឹកពណ៌ខៀវដែលចែកជូននេះទៅលាបលើដុំពកទាំងនោះទៅវានិងឆាបើជាសះស្បើយហើយ ។ ដូច្នេះសូមប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋាន សូមយកសត្វគោក្របីមកចាក់វ៉ាក់សាំងនេះឲ្យបានទាំងអ ស់គ្នា ។

ហើយសូមកុំជឿតាមបណ្ដាញសង្គមដែលផ្សព្វផ្សាយថា យកទឹកដូងនិងស្លឹកមន មកបុកឲ្យគោផឹកនោះអាចជាសះស្បើយជំងឺដុំពកលើស្បែកនេះ គឺជារឿងមិនពិតនោះឡើយ ។

លោក ងិនហ៊ុន ប្រ ធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាៈ នៅក្នុងខេត្តកំពង់ឆ្នាំងមានសត្វគោនិងក្របីសរុបជាង ២០ ម៉ឺនក្បាល ក្នុងនោះក្របីមាន ចំនួនជាង ២ម៉ឺនក្បាល ។

ដោយឡែកចំពោះជំងឺដុំពកលើស្បែកថ្មីនេះ ខេត្តកំពង់ឆ្នាំងមានសត្វគោ និងក្របីចំនួនជាង ៤ ពាន់ក្បាលកើតជំងឺនេះ   ក្នុងនោះមានភាគច្រើនជាកូនគោចំនួន ៣៣ ក្បាលបានឈឺងាប់ ។ ប៉ុន្តែក្រោយពីយើងបានបើកយុទ្ធនាការចាក់វ៉ាក់ សាំងនេះជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ខែ កន្លងមកនេះ ជាលទ្ធផល គឺសត្វគោ ក្របីជាង ២ ពាន់ក្បាលបា នជាសះស្បើយ និងជាង ១ពាន់ ក្បា លទៀតកំពុងធ្វើការព្យាបាល ។

នៅក្នុងយុទ្ធនាការនេះ  ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោក ងិន ហ៊ុន ព្រមទាំងក្រុមការងារក៏បានចែកសម្ភារៈ និងវ៉ាក់សាំងជូនមន្ត្រីពេទ្យសត្វឃុំ និងភូមិ ធ្វើការចាក់វ៉ាក់សាំង ដល់សត្វគោរបស់ប្រជា ពលរដ្ឋចំនួន ៣០០ ក្បាលនៅក្នុង ភូមិដូនទយ បានរួចរាល់ និងក៏បានចែកជូននូវថ្នាំទឹកសម្រាប់លាបលើដុំពកស្បែកសត្វគោក្របី ជូនប្រជា ពលរដ្ឋក្នុងម្នាក់ៗមួយដប ដោយមិ នគិតប្រាក់នោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *