ដោយ៖សាយ ហ្គន
ខេត្តស្វាយរៀង៖ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តនិងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត ដោយមានការចូលរួមពីលោក តាក់ កល្យាណ ប្រធានគណៈកម្មាធិការ សសយក ស្រុក បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅក្នុងបរិវេណមណ្ឌលសុខភាពញរ ស្ថិតនៅក្នុងឃុំញរ ស្រុកកំពង់រោទិ៍ និងបានប្រគល់សម្ភារ រួមមាន៖ អាល់កុល ៣០លីត្រ ម៉ាស់ ២០ប្រអប់ អាវ(PPE)ចំនួន ៣០អាវ និងថវិកាចំនួន ២លានរៀន ជូនដល់គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ដើម្បីយុវជនប្រើប្រាស់ក្នុងសកម្មភាពចូលរួមជួយសម្របសម្រួលយុទ្ធានាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដោយឥតគិតថ្លៃដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែល លោក តូច ប៉ូលីវ៉ា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកឌី វិជ្ជា ប្រធាន សសយកខេត្ត ជូនដល់យុវជនដែលបានលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមសម្របសម្រួល និងបានណែនាំអោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ និង៣កុំ និងជៀសឆ្ងាយពីជំងឺកូវីដ ១៩ អោយបានគ្រប់ៗគ្នា។