លោកជំទាវជូ ប៊ុនអេង និងអភិបាលខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដល់ប្អូនៗកុមារពីអាយុ៦ឆ្នាំរហូតដល់១២នៅក្នុងមន្ទីរពេទ្យខេត្តបង្អែកខេត្តកំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោកលោកស្រីក្រុមការងារថ្នាក់ជាតិចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនដល់ប្អូនៗកុមារអាយុចាប់ពី៦ឆ្នាំរហូតដល់១២ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  បានបញ្ជាក់អោយដឹងថាៈ ដើម្បីចូលរួមចំណែក សម្រេចតាមគោលការណ៍រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការ ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្អូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ រហូតដល់១២ឆ្នាំ តាមគោលការណ៍ស្ម័គ្រចិត្តនៅតាមគោលដៅ ដែលបានរៀបចំនៅទូទាំងខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ផងដែរលោកជំទាវ ជូ ប៊ុនអេង បានថ្លែងថាៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលតែងតែបានយកចិត្តទុក្ខដាក់អំពីសុខមាលភាពជាចំបងរបស់ប្រជាពលរដ្ឋ ដោយបានផ្តល់ជូនការចាក់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងកុមារ ។

លោកជំទាវជូ ប៊ុនអេង បានអំពាវនាវដល់ ឪពុកម្តាយដែលដែលជាអាណាព្យាបាល មានកូនចៅគ្រប់អាយុ យកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីសុខសុវត្ថិភាព ដោយកុំឱ្យមានឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កើតនៅក្នុងសហគមន៍របស់ខ្លួនជាបន្តទៀត  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *