ដឹងច្បាស់ហើយ ! ម្ចាស់សំណង់ស្ថានីយ៍ប្រេងឥន្ទនៈTOTAL បដិសេធចំពោះការលើកឡើងថាៈលោកបានសង់សំណង់ឥតច្បាប់និងរំលោភយកដីរដ្ឋ

ដោយ៖សាយ ហ្គន

ខេត្តស្វាយរៀងៈសំណង់ស្ថានីយ៍ប្រេងឥន្ធនៈរួមនិងម៉ាតលក់ទំនិញយ៉ាងទំនើបមួយកន្លែងស្ថិតនៅផ្លូវច្រមុះជ្រូកសួនរូបសត្វរមាសតាមបណ្តោយផ្លូវជាតិលេខ១ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនលើកជាចម្ងល់និងបានចោទថា កំពុងសាងសង់រំលោភលើចំណីផ្លូវសាធារណៈដោយគ្មានច្បាប់នោះឥលូវនេះម្ចាស់សំណង់ខាងលើបានចេញមកបកស្រាយហើយដើម្បីឲ្យមហាជនបានដឹងច្បាស់កុំឲ្យមានការមន្ទិលសង្ស័យទៀត។

លោក ហាវ ទី ដែលជាម្ចាស់សំណង់ស្ថានីយ៍ប្រេងឥន្ទនៈTOTAL រួមនិងម៉ាតយ៉ាងទំនើបខាងលើនោះបានឲ្យដឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នេះថាៈសំណង់របស់លោកដែលបាននឹងកំពុងសាងសង់នេះគឺមានប្លង់.ច្បាប់សាងសង់ស្ថានីយ៍ប្រេងរួមនិងម៉ាតលក់ទំនិញផ្សេងៗទៀតខាងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់បានរៀបចំសំណុំឯកសារហើយបានធ្វើការបញ្ជូនទៅដល់ក្រសួងរួចរាល់អស់ហើយផងដែរ។

លោកបានឲ្យដឹងបន្តទៀតថាៈចំពោះការលើកឡើងថា ផ្លូវបេតុងនៅខាងមុខសំណង់ស្ថានីយ៍ ប្រេងរបស់លោកនោះគឺលោកបានធ្វើសារជាថ្មីដោយឲ្យត្រូវនឹងនីវ៉ូទឹកដើម្បីកុំឲ្យលិចទឹកព្រោះទើបនិងដាក់ប្រព័ន្ធលូររំដោះទឹកហើយផ្លូវបេតុងរបស់រដ្ឋនោះគឺមានទំហ៊ុតែ៤ម៉ែត្រទេចេញពីខឿនសួនច្បាររូបរមាសដូច្នេះផ្លូវនៅតែជាផ្លូវដដែលទេហើយលោកក៏ពុំបានរំលោភយកដីផ្លូវរបស់រដ្ឋនោះដែរជាក់ស្តែងផ្លូវដែលត្រូវស្ថាបនាថ្មីនេះមានទំហ៊ុរហូតដល់ទៅ១១ម៉ែត្របូករួមនិងដីឯកជនរបស់លោកដោយក្នុងនោះដីផ្លូវរបស់រដ្ឋមានទំហ៊ុត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ។រីឯដំបូលសំណង់វិញគឺលោកធ្វើត្រឹមតែដីរបស់លោកដែលមានប្លង់ទេគឺមិនបានបំពានរំលោភយកដីសាធារណៈនោះដែរហើយក្រោយពីធ្វើរួចរាល់ខាងលោកក៏នឹងរៀបចំបំពាក់ភ្លើងបំភ្លឺរួមនិង ចំណាំងផ្លាតសញ្ញាចរាចរណ៍នៅសួនច្រមុះជ្រូករូបសត្វរមាសនេះទៀតដើម្បីកែលម្អរសោភណ្ឌភាពសួនច្បាររូបរមាសនេះថែមទៀតផង។

លោកបានឲ្យដឹងបន្ថែមទៀតថាៈចំណែកខាងក្រុមហ៊ុនប្រេងឥន្ទនៈTOTALគេបានចុះមកសិក្សាផ្លូវច្បាប់រួចរាល់អស់ហើយគឺមិនឲ្យប៉ៈពាល់ដល់ដីរបស់រដ្ឋរឺដីឯកជនរបស់ប្រជាពលរដ្ឋនោះឡើយបើមានការប៉ៈពាល់មែននោះក៏ខាងក្រុមហ៊ុនTOTALគេមិនអនុញ្ញាតឲ្យសាងសង់នោះដែរ។អាស្រ័យហេតុនេះហើយលោកសុំការយោគយល់ចំពោះមហាជនក៏ដូចជាប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភាន់ច្រឡំ។

ពាក់ព័ន្ធករណីខាងលើនេះលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានឲ្យដឹងថាៈ សំណង់ស្ថានីយ៍ប្រេងឥន្ធនៈ TOTAL នេះ គឺគេបានសាងសង់ត្រឹមត្រូវទៅតាមប្លង់ និងបានសុំច្បាប់អនុញ្ញាតទៅដល់ក្រសួងពាក់ព័ន្ធរួចហើយ ។

លោក ចាន់ មុន្នី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តស្វាយរៀងបានប្រាប់តាមទូរសព្ទថាៈ នាពេលកន្លងមកថ្នាក់ដឹកនាំខេត្ត និងក្រុងស្វាយរៀងបានចុះសិក្សាទីតាំងកន្លែងស្ថានីយ៍ប្រេងឥន្ទនៈនេះរួចអស់ហើយពុំមានផលប៉ះពាល់នោះទេដោយបានរៀបចំកែលំអសួនច្បាររូបរមាសឲ្យមានសភាពស្រស់ស្អាតជាងមុនហើយដោយឡែកសំណង់នោះក៏គេបានសុំទៅក្រសួងរួចរាល់អស់ហើយផងដែរ។

លោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងផងដែរថាៈឯកសារផ្សេងៗពាក់ព័ន្ធទៅនិងស្ថានីយ៍ប្រេងខាងលើនោះគឺបានបញ្ជូនទៅដល់ក្រសួងរួចរាល់អស់ហើយនាពេលកន្លងមកគឺនិយាយជារួមគេមានច្បាប់ត្រឹមត្រូវ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *