ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង :ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមនិង ឯកឧត្តម លោកជំទាវ អស់លោកតំណាងប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំងចូលរួមផងដែរ ។
អភិបាលក្រុងលោក.យិនសាវ៉េនបានបញ្ជាក់អោយដឹងថាបងប្អូនប្រជាពលរដ្ឋទាំង ១២០គ្រួសារដែលបានមកពីសង្កាត់ទាំង៤នៅក្នុងក្រុងកំពង់ឆ្នាំនេះគឺជាគ្រួសាររងគ្រោះដោយទឹកជំនន់ ជួបការលំបាកមានជីវភាពខ្វះខាតក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩និងចាស់ជរាដែលគ្មានទីពឹង និងជនពិការ ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ លោកជំទាវ. ជូ ប៊ុនអេង. បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ធាភិបាលកម្ពុជា ដែលមានសម្តេច តេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនមានប្រកាន់ពូជសាសន៍ពណ៍សម្បុរឬនិន្នាការ នយោបាយអ្វីនោះឡើយ ។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថាទោះបីជាអំណោយ ដែលបាននាំយកមកចែកជូននៅពេលនេះត្បិតតែមានតិចតួចក៏ពិតមែន តែអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយគ្រាដែរ ក្នុងនោះសូមបងប្អូនដាំបន្លែ ចិញ្ចឹមសត្វបន្ថែមទៀតដើម្បីដោះស្រាយផលលំបាកទៅមុខបន្តទៀតក្នុងវិបត្តនៃជម្ងឺកូវិដ១៩ដែលនៅមិនទាន់ស្រាកស្រាននៅឡើយ ។
នៅក្នុងពេលនោះលោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យអោយបានជាប់ជាប្រចាំហូបស្អាត រសនៅស្អាត និងកុំមានការធ្វេសប្រហែសពីជំងឺកូវីដ១៩ បំឡែងខ្លួនថ្មីប្រភេទដែលតា ( Delta ) ពិសេសអនុវត្តអោយបានតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល .៣ការពារ. និង៣កុំ .អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើងគ្រួសារយើងនិងសហគមន៍យើងទាំងអស់គ្នារួចផុតពីជំងឺដ៍កាចសាហាវមួយនេះ ។
ក្នុងឱកាស់នេះផងដែរលោកជំទាវសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលមានកូនៗចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំត្រូវនាំយកទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ។
នៅបញ្ចប់ពិធីមានការចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋទាំង១២០គ្រួសារដោយ ក្នុង០១ គ្រួសារទទួលបានអង្ករ២៥គ.ក្រ. មីម៉ាម៉ា១០កំប៉ុង .ត្រីខ១០កំប៉ុង. ទឹកត្រី០១យួរ. និងមានកញ្ចប់អាល់កុលនិង ម៉ាស់ផងដែរ ៕