សមត្ថកិច្ចកងរាជអាវុធហត្ថឆ្មក់ចូលបង្ក្រាបកន្លែងរោងម៉ាស៊ីនអាឈើទ្រង់ទ្រាយធំនៅឃុំឈើតុំស្រុកក្រគរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថឆ្មក់ចូលបង្ក្រាបកន្លែងរោងម៉ាស៊ីនអាឈើទ្រង់ទ្រាយធំនៅឃុំឈើតុំខេតនតពោធិសាត់ សេចក្តីរាយការណ៍ពីស្រុកក្រគបានអោយដឹងថា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ត្រូវគេមើលឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមួយក្រុមបានចុះឆ្មក់បង្រ្កាបទីតាំងរោងម៉ាស៊ីនអារច្រៀកឈើធំមួយកន្លែងដែលមិនមានច្បាប់អនុញ្ញាតិត្រូវបានធ្វើការ ដកហូតប្រមូលនូវឧបករណ៍រួមនិងវត្ថុតាងមួយចំនួនធំ ដើម្បីប្រគល់ជូនមន្រ្តីជម្រកសត្វព្រៃ។ សេចក្តីរាយការណ៍ខាងលើដដែលបន្តអោយដឹងទៀតថា ទីតាំងកន្លែងរោងម៉ាស៊ីនអារច្រៀកឈើត្រូវបានបង្រ្កាប ខាងលើនេះស្ថិតត្រង់ចំណុចក្បែចម្ការចេកមួយកន្លែង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងទៀតថា ជាលទ្ធផលក្នុងការបង្រ្កាបនេះសមត្ថកិច្ច ដកហូតរួមមាន ឈើមូលចំនួន១៣កំណាត់ ឈើអារចម្រុះចំនួន៩០សន្លឹក ផ្លែរណាចំនួន៦ខ្សែ ម៉ាស៊ីនម៉ាក នីសាន់(៣០)ចំនួន១គ្រឿង ម៉ូទម៉ូទ័របូមទឹកចំនួន២គ្រឿង កង់យោងម៉ាស៊ីនចំនួន២គ្រឿង អាគុយចំនួន២គ្រឿង ជើងម៉ែត្រចំនួន១គ្រឿង និងកៅឡាក់ចំនួន១កំប្លេ ។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងបន្ថែមបន្តទៀតថារាល់វត្ថុតាងទាំងអស់ខាងលើត្រូវបានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃឈើតុំ យកទៅរក្សាទុករង់ចាំបន្តនីតិវិធី ឯក្រុមជនប្រព្រឹត្តកំពុងស្រាវជ្រាវតាមចាប់ខ្លួន ៕ ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *