លោជំទាវ ប៊ន សុភី អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ចំនួន៥គ្រួសារនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១  លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងនិងអាជ្ញាធរដែនដីអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ចំនួន៥គ្រួសារនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកលោកជំទាវ និងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក  ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំង អស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *