ពលករខ្មែរចំនួន១៣៥នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញបន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃ អវិជ្ជមានកូវីដ១៩

បន្ទាយមានជ័យៈ ពលករខ្មែរ ចំនួន១៣៥នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានតាមបណ្តាស្រុក និងខេត្តនានា នៅថ្ងៃទី២២ មករា ឆ្នាំ២០២១  ក្រោយពីពិនិត្យសំណាក់រកមេរោគCovid-19លើក ទីពីរអវិជ្ជមាន។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត បានចុះពិនិត្យ និងរៀបចំចាត់ចែងក្នុងការដឹកជញ្ជូនបងប្អូនពលករខ្មែរមកពីប្រទេសថៃ ក្រោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ (លទ្ធផលធ្វើការពិនិត្យសំណាកចំនួន២លើក អវិជ្ជមាន) ឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានតាមបណ្តាស្រុក និងខេត្តនានាតាមរថយន្តដឹកជញ្ជូនរបស់កងទ័ព។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពលករខ្មែរដែលមកពីប្រទេសថៃទាំង ១៣៥នាក់ ស្រី ៧០នាក់ បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីពិនិត្យសំណាកចំនួន០២លើក ឃើញថា មិនមានឆ្លងមេរោគកូវីដ-19 គឺអវិជ្ជមាន ទើបអនុញ្ញាតឲ្យពួកគាត់បានត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានអំពាវនាវនិងផ្តាំផ្ញើដល់បងប្អូនពលករដែលបានវិលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំដោយមិនត្រូវធ្វេសប្រហែសនោះឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *