ខេត្តកំពង់ឆ្នាំង:ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ នេះ លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម .ស៊ុនសុវណ្ណរិទ្ធិ.បានទទួលអំណោយឧុបត្ថមពីសប្បុរសជនជូនដល់ខេត្តកំពង់ឆ្នាំងសម្រាប់ប្រើប្រាស់នៅក្នុងសកម្មភាពនៃការរីករាលដាលនៃជម្ងឺកូវិដ១៩ ។
អំណោយដែលបានទទួលពីសប្បុរសជនលោក.ប៉េងឃាង.និងលោកស្រី.ហាកើសុដានី.ដែលបានឧុបត្ថមដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះមាន.ម៉ាស់១០កេះធំ.មី១០កេះធំ.និងអាកុល៥កានផងដែរ ។
អភិបាលរង ខេត្តកំពង់ឆ្នាំង លោក អមសុភា.បាន មានប្រសាសន៍ ថ្លែង នូវ អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សប្បុរសជន លោក.ប៉េងឃាង.និងលោកស្រី.ហាកើសុដានី.ដែល បាន ចូលរួម បរិច្ចាគ នូវ ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ជូន ដល់ រដ្ឋបាលខេត្ត សម្រាប់ គាំទ្រ ក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ វីដ -១៩ ។
លោក អម សុភា ក៏បាន ជូនពរ ដល់ ម្ចាស់ មន្ទីរ ពហុ ព្យ បាល បុរីរម្យ និង ក្រុមហ៊ុន រោងចក្រ កាត់ដេរ សូម ទទួលបាន នូវ សេចក្តីសុខ គ្រប់ប្រការ មាន សុខ ភាពល្អ និង សូមឱ្យ ទទួលបាន ជោគជ័យ គ្រប់ ភារកិច្ច និង សន្យាថា នឹង នាំយក អំណោយ ទាំងអស់នេះ ទៅ ចាត់ចែង ប្រើប្រាស់ ក្នុង សកម្មភាព នានា ឲ្យ ស្របទៅតាម បរិបទ នៃ ជំងឺ កូ វីដ -១៩ ដែល កំពុង រីក រាលដាល និងអោយចំ គោលដៅ ៕ សុក្ខារិន