ខេត្តកំពង់ឆ្នាំង : ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងអ្នកជិះម៉ូតូប៉ះជាមួយនិងគោយន្តហើយខ្ទាត់ទៅបុកនិងរថយន្តធុនធំបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាម ៗនៅកន្លែងកើតហេតុ ។
ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង10និង00នាទីយប់ថ្ងៃទី 10ខែកញ្ញាឆ្នាំ 2021 ម្សិលមិញនៅចំណុចមណ្ឌលសុខភាព ធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលធ្លកវៀនបានឲ្យដឹងនៅថ្ងៃទី 11 កញ្ញា 2021 ថាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ. សៅឡា . ភេទប្រុសអាយុ ៣០ឆ្នាំរសនៅក្នុងភូមិយ៉ូត ឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងជិះម៉ូតូសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1B.98.14 ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសជាមួយរថយន្តធន់ធំម៉ាក់ហ៊ីយ៉ានដាយពណ៍ពាក់ស្លាកលេខបាត់ដំបង.3A.34.20បើកបរពេលយប់ទិសដៅពីលិចទៅកើត ។
នគបាលចរាចរណ៍ស្រុកសាមគ្គីមានជយ័ដែលស្ថិតក្នុងការស្រាវជ្រាវពីសាក្សីជុំវិញកន្លែងកើយហេតុបានអោយដឹងថាជនរងគ្រោះជិះម៉ូតូនិងបានប៉ះជាមួយគោយន្តនៅពេលយប់និងបានខ្ទាត់មកបុកជាមួយរថយន្តធន់ធំទើបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ដោយឡែកអ្នកបើកគោយន្តបើកគេចខ្លួនបាត់ហើយអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។
សាកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឃើញនិងបានធ្វើកំណត់ហេតុប្រគល់អោយទៅសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកវត្ថុាងរថយន្តនិងម៉ូតូជនរងគ្រោះត្រីវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុសន៍រដ្ឋបាលធ្លក់វៀនដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕ សុក្ខារិន