ព្រះវិហារ៖នៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ យោងតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ និងតាមរយៈការចុះត្រួតពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ តាមទីតាំងប្រាសាទសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរក្នុងគោលបំណង អភិរក្ស និងបើកផ្លូវទេសចរណ៍ចូលទៅកាន់ប្រាសាទទាំងនោះ ចាប់តាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ក្រុមស៊ីម៉ាក់បាននឹងកំពុងដំណើរការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជំហ៊ានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាមែន លើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២។ ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំ ប្រមាណ ២០ គុណ ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរ ប្រាសាទតាមែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាមផងដែរ៕