ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងស្រែខណៈដែរតខ្សែភ្លើងដើម្បីឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅក្នុងស្រែក្បែរផ្ទះរបស់ខ្លួន។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១៦ៈ៥៥នាទីល្ងាចថ្ងៃទី ០៨.០៩.២០២១នេះនៅភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
បើយោងសមត្ថកិច្ចបានអោយដឹងថា៖បន្ទាប់ពីប៉ុស្តិ៍កណ្តៀងរាយទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ មោក បូរ៉េត ភេទប្រុសអាយុ៦៨ឆ្នាំរស់នៅភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងថា៖មានប្រជាពលរដ្ឋម្នាក់តខ្សែរភ្លើងឆក់ត្រីបណ្តាលអោយស្លាប់នៅខាងលិចផ្ទះប្រហែល២០ម៉ែត្រនៅចំណុចភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្តិកណ្តៀងរាយនិងលោកគ្រួពេទ្យនិងកម្លាំងជំនាញនគរបាលស្រុកស្វាយទាបបានសហការគ្នាពិនិត្យលើសាកសពក្រោយពីពិនិត្យសាកសពរួចមកជនរងគ្រោះខាងលើពិតជាស្លាប់ដោយតខ្សែភ្លើងឆក់ត្រីឆ្លងឆក់ស្លាប់ពិតប្រាកដមែននិងក៏ប្រគល់សាកសពអោយគ្រួសារធ្វើបុណ្យតាមប្រពៃណីខែ្មរ។
ចំណែកសាសពជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់នោះមានឈ្មោះ អ៊ុង សុខា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ថ្នល់កែង ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ជនរងគ្រោះខាងលើជារឿយៗតែងតែរាយនិងតខ្សែភ្លើងដើម្បីឆក់ត្រីហើយខ្សែភ្លើងដែលរាយមានមុនដំណរច្រើនដែលអាចបង្កអោយមានគ្រោះដូច្នេះ។
ដោយមូលហេតុ :ឈ្មោះខាងលើតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងស្លាប់ដោយខ្លួនឯង។