រដ្ឋបាលស្រុករំដួលសូមការយោគយល់ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែល ប្រើ ប្រាប់ផ្លូវ ខណៈដែលផ្លូវទាំងនោះ កំពុងមានការជួសជុលសាងសង់ស្ថាបនាជាថ្មី

ខេត្តស្វាយរៀងៈលោក សុខា រ៉ាម អភិបាលស្រុករំដួលខេត្តស្វាយរៀងបានមានប្រសាន៍ថាៈ រដ្ឋបាលស្រុករំដួល សូមការយោគយល់និងអភ័យទោសចំពោះប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ កំឡុងពេលសាងសង់នេះមានការជួបការពិបាកមុនស្រួលក្រោយដើម្បីបានផ្លូវធ្វើដំណើរស្រួលទាំងអស់គ្នា។

លោកបានមានប្រសាសន៍ដូច្នេះក្នុងខណៈដែលលោកបានផ្ដល់ព័ត៌មានជូនដល់ក្រុមអ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មាននៅស្រុករំដួលនៅថ្ងៃទី៨  ខែកញ្ញាឆ្នាំ ២០២១ នេះ។

លោកអភិបាលស្រុករំដួលបានមានប្រសាសន៍ឲ្យដឹងថាៈ បច្ចុប្បន្ននេះ រដ្ឋបាលស្រុកបាន រៀបចំការ៉ូឡាចាប់ពីចំណុចខាងមុខសាលាស្រុក រហូតដល់សាលាបឋមសិក្សាកូវសាមុតកំពង់ចក ព្រមទាំងបានបំពាក់ភ្លើងបំភ្លឺ នៅតាមទីប្រជុំជននានាក្នុងស្រុកផងដែរ ក្រោមគំនិតផ្ដួចផ្ដើម ពីលោកនាយឧត្តមសេនីយ៍ ខ្វាន់សៀម ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុករំដួល និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយបានផ្ដួចផ្ដើមកសាង មន្ទីរពេទ្យសាមគ្គីរំដួល ព្រមទាំងកសាងទីស្នាក់ការគណបក្សស្រុក ការដាំកូនឈើនិងបំពាក់សម្ភារៈនានាផងដែរ។ ក្រៅពីនេះ លោកក៏បានកសាងក្លោងទ្វាររបស់រដ្ឋបាលស្រុករំដួល ថែមទៀតផង។

លោកអភិបាលស្រុកបានមាន ប្រសាសន៍ឲ្យដឹងទៀតថាៈ ជាងនេះទៅទៀត លោកតែងតែគិតគូរ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកចំពោះការទប់ស្កាត់ជំងឺកូវីដ19 ហើយក្នុងយុទ្ធនាការនោះដែរ លោកក៏បានយកមន្ទីរពេទ្យសាមគ្គីរំដួល ធ្វើជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ19 ក្នុងនោះដែរ រដ្ឋបាលស្រុកតែងតែជួយទំនុកបំរុង ជាសម្ភារៈ ការយាមកាម ដើម្បីឲ្យមន្ទីរពេទ្យសាមគ្គីរំដួល ដំណើរការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ដោយយើងបានព្យាបាលជាបានច្រើន ហើយក៏បានកាត់បន្ថយការឆ្លងរីករាលដាល បានល្អប្រសើររហូតដល់បច្ចុប្បន្ននេះស្ទើរតែមិនមានអ្នកកើតមានផងដែរ។

ចំពោះទិសដៅការអភិវឌ្ឍរបស់ស្រុកវិញលោក សុខា រ៉ាម បានមានប្រសាន៍ឲ្យដឹងបន្តទៀតថាៈ រដ្ឋបាលស្រុកមានគម្រោងអភិវឌ្ឍន៍នៅតាមមាត់ទន្លេ របស់ស្រុក បច្ចុប្បន្ននេះ បានកសាងអគាររដ្ឋបាលស្រុក មានកំពស់មួយជាន់ដែលមានទទឹង 11 ម៉ែត្របណ្ដោយ 20 ម៉ែត្រ ឆ្នាំបន្ទាប់ គ្រោងកសាង បន្ត មានពីរជាន់ទៀត ដើម្បីអោយកន្លែងរបស់រដ្ឋបាលស្រុក សាកសមជាកន្លែងធ្វើការសម្រាប់ថ្នាក់ក្រោមជាតិ ហើយគោលដៅ និងពង្រីកទីប្រជុំជនស្រុក ឲ្យមានប្រព័ន្ធប្រកបដោយសុវត្ថិភាព ដោយក្នុងនោះមានក្រសួងអភិវឌ្ឍន៍ជនបទ បានជួយកសាងផ្លូវចំនួន 2 ខ្សែ ។ ខ្សែទីមួយ ចាប់ពីឃុំកំពង់ចក ទៅឃុំពងទឹក មានប្រវែង 10 គីឡូម៉ែត្រ ខ្សែ ទី 2 ចាប់ពីឃុំកំពង់ចក កាត់តាមឃុំស្វាយចេក ឃុំម៉ឺនជ័យ ឃុំធ្មា ដល់ឃុំកំពង់អំពិល មានប្រវែង 24.400 ម៉ែត្រ ហើយផ្លូវទាំងនេះ បាននឹងកំពុងដំណើរការសាងសង់ ដោយបានចាក់ជាកៅស៊ូអាមេ តែម្ដង។

លោកអភិបាលស្រុកបានមានប្រសាសន៍ សង្កត់ធ្ងន់ថាៈ ជាមួយគ្នានេះដែររដ្ឋបាលស្រុកក៏ មិន បានភ្លេច ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នោះដែរ ទោះបីស្រុកបានសម្រេចថា មិនមានអ្នកឆ្លង ហើយរហូតមកទល់ពេលនេះ នៅមានកម្រិតទាបក្នុងមួយសប្តាហ៍ស្ទើរតែពុំមានម្នាក់ផង ប៉ុន្តែស្រុកមិនភ្លេចទេ គឺ 3 ការពារ 3 កុំនៅតែអនុវត្ត ជាប្រចាំ ពិសេស គឺផ្សព្វផ្សាយឲ្យបងប្អូនយើងយល់ដឹងថែមទៀត ហើយក្នុងនោះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ទាំងពីរលើក លើកទី 1 និងលើកទី 2 បានទាំងអស់ ពីអាយុ 12 ឆ្នាំដល់ក្រោម 18 ឆ្នាំ និងពី 18ឆ្នាំឡើងទៅ ហើយជាងនេះទៅទៀតសម្ដេចក៏បានផ្ដល់វ៉ាក់សាំងដុំទី 3 ចាក់ជូនមន្ត្រីរាជការចូលមុខដោយបាន ចាក់ជូនរួចរាល់ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *