កំពង់ឆ្នាំង: សង្ស័យជាតិវៀតណាមពីរនាក់ប្ដីប្រពន្ធរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកបរិបូណ៌ធ្វើការឆែកឆេរនិងឃាត់បាននៅករណីរក្សដាទុកនិងចែកចាយ ។ កិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១ម្សិលមិញ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ នគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកគ្រឿងញៀន លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានអោយដឹងថាក្រោយពីបាន ប្រជាពលរដ្ឋបានរាយការណមកសមត្ថកិច្ចពីទីកន្លែង ជាក់និងលាក់ បានធ្វើការឆេកឆេឈានទៅដល់ឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធ ២ នាក់ជាជនជាតិវៀតណាមផងដែរ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់លោកក៏បានរាយការណ៍ការជូនស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី និងសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៉ិតសុធា មាន កម្លាំងជំនាញសហការជាមួយអធិការនគរបាលស្រុកបរិបូណ៌ បានបង្ក្រាបករណីជួញដូររក្សាទុកថ្នាំញៀនខុសច្បាប់ ១ ករណី នៅភូមិឆ្នុកទ្រូឃុំ ឆ្នុកទ្រូស្រុកបរិបូណ៌ ឃាត់ជនសង្ស័យ២ នាក់ប្ដីប្រពន្ធ ។
ជនសង្ស័យជនជាតិរៀតណាម ២ នាក់ប្ដីប្រពន្ធខាងលើនេះសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះ ១ ឈ្មោះ ឡេ យ៉ាំងឡើយ ភេទ ប្រុស អាយុ 27 ឆ្នាំជនជាតិវៀតណាម ២ ជនសង្ស័យឈ្មោះ យ៉ ធីយាប (ត្រូវជាប្រពន្ធ)អាយុ 26 ឆ្នាំជនសង្ស័យ
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានថ្នាំញៀន ៩ កញ្ចប់ទម្ងន់ 1,84 ក្រាមទូរស័ព្ទ 1 គ្រឿង ដាវ ៣ ដើម លុយខ្មែរ ២០ លាន ៣៤ ម៉ឺន ថ្នាំញៀនពណ៌លឿង គ្រឿងអលង្កា(កាឡៃ)មួយចំនួននិងឧបករណ៍ជក់ថ្នាំញៀនសម្ភារៈវេចខ្ចប់ ។បច្ចុប្បន្នជនសង្ស័យចាំពីរនាក់ប្ដីប្រពន្ធរួមនឹងវត្ថុតាងខាងលើនេះសមត្ថកិច្ចកំពុងកសាងឯកសារគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងធ្វើការចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃនេះផងដែរ ៕ ដោយសុក្ខារិន