លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បើកកន្ដាប់ដៃបង្រ្គាបទីទាំងមុខជំនួញឈើខុសច្បាប់ទូទាំងខេត្ត

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ  ប្រគល់ភារកិច្ចជូនលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានដឹកនាំកំលាំងមន្ត្រីនគរបាលយុត្តិធម៍នៃអធិការស្រុក រវៀង សហការណ៍ជាមួយមន្ត្រីជំនាញព្រៃឈើ បានចុះបង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើមួយកន្លែង ស្ថិតនៅទីតាំងក្រោយសាលាស្រុករវៀង ក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងការចុះប្រតិបត្តិការនេះ លោក វុធ សាវី បានថ្លែងប្រាប់គេហទំព័រ (សង្គមសន្តិភាព)ថា គោលបំណងដើម្បីរួមចំណែក ការពារព្រៃឈើ និងអភិរក្ស ព្រៃមិនអោយបាត់បង់ ត្រូវតែបង្រ្កាបរាល់សកម្មភាពទាំងឡាយណាដែលធ្វើអាជីវកម្ម សិប្បកម្មដែលគ្មានច្បាប់អនុញ្ញាត និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់នៃច្បាប់ព្រៃឈើរបស់រាជរដ្ឋាភិបាលផងដែរ។ ក្នុងការបង្រ្គាបនេះផងដែរសមត្ថកិច្ចជំនាញដកហូតបានសម្ភារកែឆ្នៃដូចជា ម៉ាស៊ីនវៀល៣គ្រឿង តាបឈុសជ្រៀក១គ្រឿង ម៉ូទ័ ជាច្រើនទៀត និងឈើសម្រាប់ទុកកែឆ្នៃជាច្រើនផងដែរ។ បច្ចុប្បន្នសម្ភារទាំងឡាយដែលរឹបអូសបានត្រូវយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ចងក្រងសំណុំរឿងដាក់ទៅតុលាការចាត់ការតាមច្បាប់ផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *