ខេត្តកំពង់ឆ្នាំង៖កសិករម្នាក់ចិញ្ចឹមត្រី កង្កែប និងខ្យងនៅក្នុងសភាពការ ណ៍កូវីដ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ដូរបានប្រាក់ផ្គត់ផ្គង់ជីវភាពយ៉ាងល្អប្រសើរគ្រាដែលជម្ងឺកូវិត១៩កំពង់រីករាកដាលជាសកលនៅលើសកលលោកនេះផងដែរកសិករម្នាក់រស់ដែលនៅក្នុង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបន្តអាជិបក្នុងការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប និងចិញ្ចឹមខ្យងលក់កុំពង់ទទួលបានជោកជយ័ដើម្បីផ្គត់ផ្គង់ជីវភាពរសនៅរបស់គ្រួសារបានល្អប្រសើរ ។
កសិករខាងលើ បាននិយាយអោយដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះថា លោកបានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែងមួយឆ្នាំហើយ ចាប់តាំងពីមានការលើកទឹកចិត្តដល់ប្រជាកសិករក្នុងការដាំដំណាំកសិកម្ម ចិញ្ចឹមត្រី កង្កែ ប ពីប្រមុខរាជរដ្ឋាភិបាលនោះមក លោកក៏បានចាប់ផ្ដើមដាក់កូនត្រីចំនួន២០គីឡូស្មើនិង៥ពាន់ក្បាល នៅក្នុងស្រះធ្វើអំពីតង់កៅស៊ូ ដោយបានថែទាំ និងផ្តល់ចំណីការុងឲ្យស៊ីទៅតាមបច្ចេកទេស ដែលលោកធ្លាប់បានរៀនសូត្រជាមួយនឹងមន្ទីរកសិកម្មកន្លងមក។ រយះពេលពេញ១ឆ្នាំនេះលោកបានលក់ត្រីអណ្ដែងបានចំនួន៣ដងហើយ ដោយលក់ចេញក្នុងមួយគីឡូក្រាមថ្លៃ៨ពាន់រៀល បានប្រាក់ច្រលនគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ នៅក្នុងគ្រាដែលជម្ងឺកូវីដ -១៩ និងបានធ្វើការពង្រីកលើមុខរបរកសិកម្មបន្ថែមទៀត ដូចជាចិញ្ចឹមមាន់ទា និងដាំបន្លែបង្ការផ្សេងៗទុកផ្គត់ផ្គង់ក្នុងគ្រួសារផងនិងលក់ដូរជូនប្រជាកសិករនៅក្នុងមូលដ្ឋានផង ដែលភាគច្រើនពួកគាត់មិនហ៊ានទៅផ្សារដើម្បីទិញត្រីសាច់និងបន្លែបបង្កាសន្រាប់រិភោគជាប្រចាំថ្ងៃជាមួយគ្នានេះផងដែរលោកក៏កំពុងចាប់យកមុខរបរចិញ្ចឹមសត្វខ្យងស្រែ និងកង្កែបស្រែចំនួន២ស្រះកៅស៊ូ ដើម្បីធ្វលការសាកល្បងផងដែរ ។ក្នុងនោះសត្វកង្កែបលោកបានបង្កាត់មេពូជញីឈ្មោល ដោយឲ្យចំណីធម្មជាតិសម្រាប់អោយវាស៊ីបានប្រមាណ៤០០ក្បាល ដែលអាចលក់បានក្នុងមួយគីឡូថ្លៃ១ម៉ឺនរៀល ដោយឡែកសត្វកង្កែប នេះគឺលោកបានចាប់លក់អស់មួយស្រះហើយដែរ។ ចំណែកសត្វខ្យងវិញ គឺលោកចិញ្ចឹមនៅក្នុងតង់កៅស៊ូ ដោយឱ្យកាកបន្លែវាស៊ី ហើយត្រូវចិញ្ចឹមវារយៈពេល៣ខែទើបធំធាត់ និងអាចចាប់លក់ចេញបានក្នុងមួយគីឡូថ្លៃ ៨០០០រៀលផងទៀត ។ទាក់ទងនិងចិញ្ចឹមត្រី កង្កែប និងខ្យងខាងលើនេះលោកក៏ធ្លាប់បានទៅរៀនសូត្រនៅសាលាកសិកម្មតាមការណែនាំរបស់មន្ទីរកសិកម្មខេត្ត និងធ្លាប់ទៅរៀនតាមបណ្ដា កសិ ដ្ឋានមួយចំនួននៅក្នុងប្រទេស ទើបលោកចាប់យកមុខរបរខាងលើនេះមកធ្វើការចិញ្ចឹមជាក់ស្តែង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ឱកាស និងលើកទឹក ចិត្តដល់ប្រជាកសិករនៅតាមមូលដ្ឋាន ឲ្យនាំគ្នាដាំបន្លែ បង្ការ ចិញ្ចឹមជ្រូក មាន់ ទា និងចិញ្ចឹមត្រី កង្កែបសម្រាប់ផ្គត់ផ្គង់គ្រួសារក្នុងបរិបទកូវីដ-១៩នេះ ដែលវាកំពុងតែផ្ដល់ផលជូនលោកជាទីគាប់ចិត្ត ដែលអាចធ្វើផ្ទះថ្មី នឹងទិញដីពង្រីកកសិដ្ឋានបន្ថែមទៀត នៅខាងក្រោយផ្ទះផងដែរ។ជុំវិញដែលកសិករចាប់យកមុខរបរកសិកម្មខាងលើនេះ លោក ងិនហ៊ុន ប្រធានមន្ទីរកសិ កម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ធ្លាប់បានអំពាវនាវឲ្យប្រជាកសិករយើងនៅតាមមូលដ្ឋានយកចិត្តទុកដាក់ដាំដុះបន្លែបង្ការ និងចិញ្ចឹម សត្វ ចិញ្ចឹមត្រី កង្កែប និងខ្យងផងដែរ ដើម្បីផ្គត់ផ្គង់ជីវ ភាពរស់នៅតាមមូលដ្ឋាន នៅក្នុងបរិបទកូវីដនេះ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានចំណីអាហារហូបចុកគ្រប់គ្រាន់ដោយមិនបាច់មកទិញដូរនៅក្នុងទីផ្សារ និងមួយចំណែក ទៀត អាចលក់ចេញសម្រាប់យកកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀតផងដែរ៕ ដោយសុក្ខារិន