កំពង់ចាម : ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នាព្រឹក ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនគណ:អាជីវករ និងអាជីវករ ផ្សារ បឹងកុក ក្រុង កំពង់ចាម ដេីម្បី អនុវត្តពីការពាក់ម៉ាស និងវិធានរដ្ឋបាល ។
ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ចន្តា អភិបាល រង ខេត្តកំពង់ចាម បាន លើក ឡើង ថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន នាំមក នូវ សុខសន្តិភាព និង សុខភាព ល្អ ជូន ប្រជាពលរដ្ឋ ដោយក្នុង បរិបទ កូវីដ -១៩នេះ សម្តេចតេជោ បាន បញ្ជាទិញ វ៉ាក់សាំង ពី បណ្តា ប្រទេស នានា ក្នុង សកលលោក ដេីម្បី ចាក់ ការពារ អាយុជីវិត របស់ ប្រជា ពលរដ្ឋ តាំងពី ដូស ទី ១ និងដូសទី២ រហូតដល់ ដូស ជំរុញ ទី ៣ទៀត ផង ខណៈ ប្រទេស មួយ ចំនួន មិន ទាន់ មាន វ៉ាក់សាំង ដូស ទី ១ ចាក់ ឲ្យ ប្រជាជន គេ បាន គ្រប់គ្រាន់ ផង ។
ឯកឧត្តម ខ្លូត ចន្តា បាន ក្រេីន រំលឹក ដល់ គណ:អាជីវករ និងអាជីវករ ផ្សារ បឹងកុក ទាំងអស់ ត្រូវ ខិតខំ យកចិត្តទុកដាក់ ក្នុង ការ ថែទាំ សុខភាព ទោះបីជា បាន ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ហេីយ ក្កី ក៏នៅ តែ បន្ត ការ អនុវត្ត វិធានការ សុខាភិបាល តាម រយៈ ការ កាត់បន្ថយ ការ ជួបជុំ គ្នា ជាពិសេស ត្រូវ ពាក់ម៉ាស និង លាង សម្អាត ដៃ ឲ្យបាន ជាប់ ជាប្រចាំ ជាមួយនឹង ទឹក អាល់កុល ឬ សាប៊ូ បូករួម ទាំង ការ ហូបចុក ប្រកបដោយ អនាម័យ ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បាន សំណូមពរ ដល់ គណ:អាជីវករ និងអាជីវករ ផ្សារ បឹងកុក ទាំងអស់ ឲ្យ បន្ត ការ អនុវត្ត តាម សេចក្តី ណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា រដ្ឋបាល ខេត្ត កំពង់ចាម ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ -១៩ ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង នៃ ជំងឺ ដ៏ កាច សាហាវ នេះ ក្នុង មូលដ្ឋាន យេីង ទាំង អស់ គ្នា ៕