ខេត្តពោធិ៍សាត់៖មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូក្នុងល្បឿននលឿនខ្វះការប្រុងប្រយត្ន័ ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើរជើងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅចំណុចមុខវត្តក្រពើពីរលើ ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់ ។
អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរះសេនីយ៍ឯក.ធាងឡេង.បានឲ្យដឹងនៅថ្ងៃទី៣០សីហា២០២១នេះថា ជនបង្កមានឈ្មោះ ស៊ន សឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិសាត់ (រងរបួសស្រាល) បើកបរម៉ូតូម៉ាកទ្រីមC១២៥សេរី ឆ្នាំ២០០៨ ផ្លាកលេខបាត់ដំបង១AC-១៩៨៥ បើកបរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្មេងឈ្មោះ សែត សុវណ្ណជលសា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិក្រពើពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ដែលកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីកត្តាល្បឿន និងបើកបរខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលមូលដ្ឋានបាននាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ ដើម្បីចាត់ការដោះស្រាយទៅតាមនីតិវិធី ៕សុក្ខារិន