ខេត្តស្វាយរៀង៖ឯ.ឧ ម៉ៅ មុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម មនុស្សធម៌ និងទ្រទ្រង់សាសនា និងលោកជំទាវ ព្រមទាំងលោកអនុប្រធាន សហការី ក្រុមការងារលោក យ៉ង់ ចាន់រ៉ា ទីប្រឹក្សាផ្ទាល់ សមាគម មនុស្សធម៌ និងទ្រទ្រង់សាសនា ទំនាក់ទំនងចំនួន១៨ ប្រទេស នៅព្រឹកថ្ងៃ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បាននាំយកចង្ហាន់ ប្រគេនព្រះសង្ឃ គង់នៅវត្តចុងក្រូច ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្តស្វាយរៀង ។
ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ឯ.ឧ ម៉ៅ មុន្នី ថ្លែងថា សមាគមនុស្សធម៌ និងទ្រទ្រង់សាសនា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមប្រកាសលេខ ៤៦៤០ ប្រ.ក ចុះថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ហើយមានគោលបំណង ដើម្បីចូលរួមចំណែកទ្រទ្រង់ គោរពបូជា និងប្រតិបត្តិឲ្យបានត្រឹមត្រូវតាមធម៌វិន័យតាមទម្រង់សាសនា ប្រកបដោយនិរន្តរភាព សំដៅការពារកិត្តិយសរបស់សាសនានីមួយៗ ក្នុងគោលដៅលើកកម្ពស់ ការអប់រំផ្នែកសីលធម៌ សុជីវធម៌ ចរិយាធម៌ និងគុណធម៌ ។
រួមចំណែក បណ្តុះបណ្តាល អភិវឌ្ឍន៍ធមធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ព្រមទាំងរួមចំណែកកសាង និងទ្រទ្រង់វប្បធម៌សន្តិភាព សម្រាប់ប្រទេសជាតិ តំបន់ និងពិភពលោក ។
រួមចំណែកពង្រឹង និងធ្វើទំនាក់ទំនងឲ្យបានកាន់តែរឹងមាំ និងទូលំទូលាយផ្នែកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងវិស័យសាសនា ជាពិសេសជាមួយនឹងសហគមន៍សាសនា ។
រួមចំណែកលើកស្ទួយសីលធម៌សង្គម មនុស្សធម៌ ការគោរពច្បាប់ ដើម្បីកាត់បន្ថយអំពើ ហិង្សា និងអំពើទុច្ចរិតផ្សេងៗក្នុងសង្គម និងពិភពលោកដោយបញ្ច្រាប អំពើល្អនៅក្នុងគ្រប់សាសនា ។ ជំរុញ និងលើកទឹកចិត្តដល់ការអប់រំសាសនា និងអ្នកដែលមានស្នាដៃក្នុងការថែរក្សា និង ការប្រតិបត្តិសាសនាទាំងអស់។
ជួយជនអនាថា ( ជនភៀសខ្លួន និងជនរងគ្រោះមហន្តរាយដោយសារគ្រោះមហន្តរាយដោសារ ធម្មជាតិ និងទុរ្ភឹក្ស និង ចូលរួមបំពេញបន្ថែមនូវសមត្ថភាពគ្រប់គ្រងព័ត៌មានរបស់អាជ្ញាធរជាតិ នៅក្នុងការអភិវឌ្ឍសង្គម និង អភិវឌ្ឍអត្តសញ្ញាណកម្មសាសនា និងវប្បធម៌ជាតិ ក្នុងគោលបំណងប្រែក្លាយឲ្យទៅជាអតកសម្រាប់មនុស្សជាតិ ដឹងពីបាបបុណ្យ មានក្រមសីលធម៌ក្នុងសង្គម។
បន្ទាប់មក ឯ.ឧ ម៉ៅ មុន្នី បានប្រគេន បច្ច័យបួន ទ័យវត្ថុបច្ច័យកសាង បង្គោលភ្លើង សរុបថវិកា ១.៥០០.០០០ រៀលចំនួន (មួយលានប្រាំសែនរៀល) ។
ឧបត្ថម ម៉ាស៊ីនព្រីនធើ ចំនួន២គ្រឿងជូនដល់សាលាឃុំ ជ្រុងពពេល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រុងពពេល និងបន្តចុះនាំយកអំណោយជូននៅលោកយាយ លោកតា ដោយផ្ទាល់ដៃ រស់នៅតាមខ្នងផ្ទះ ដែលមានជីវភាព ខ្វះខាត ចំនួន១៥ ឡ្រួសារ ដោយគ្រួសារខ្លះទទួលបានថវិកា១០ម៉ឺនរៀល គ្រួសារខ្លះទទួលបានថវិការ២០ ម៉ឺនរៀល រួមនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែល ស្ថិតនៅឃុំ សង្កែ និងឃុំ ជ្រុងពពេល ស្រុករំដួល ខេត្ត ស្វាយរៀង ។