ខេត្តកំពង់ឆ្នាំង:ថ្ងៃទី ២៩ ខែសីហា២០២១ លោកឧត្តមសេនីយ៍ត្រី នូ រ សំរិទ្ធ មេបញ្ជាការរង តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងតំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុសុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាន អញ្ជើញចុះសួរសុខទុក្ខនិងនាំយក សម្ភារៈហូបចុក រួមមាន អង្ករ ទឹកផ្លែឈើ .ទឹកសុទ្ធ.ផ្លែមាន និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់ ក្រុមគ្រូពេទ្យសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺ covid 19 ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណសំណាកក្នុងឧកាសរៀនផងដែរមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមទៅចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាចាប់ពីអាយុ 18 ឆ្នាំឡើងទៅនិងយុវវ័យចាប់ពី 12ឆ្នាំដល់ 17 ឆ្នាំដើម្បីការពារភាពចាស់របស់មេរោគកូវីត19 នឹងបន្តអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីកាត់ផ្ដាច់ចម្លងជំងឺកូវីដ19 ក្នុងគ្រួសារនិងសហគមន៍ឲ្យបានរហ័ស៕ សុក្ខារិន