លោក ថន ថាវុទ្ធា អភិបាលស្រុក បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងកែលម្អរផ្លូវដីក្រាលថ្មបំបែកប្រវែង ២០១៤ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិគោក តែក ឃុំចន្ទ្រាស្រុកចន្រ្ទា ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ៍១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អរផ្លូវដីក្រាលថ្មបំបែកប្រវែង ២០១៤ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិគោក តែក ឃុំចន្ទ្រាស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីនេះ ដែររួមមាន លោកនាយករដ្ឋបាលសាលាស្រុក មន្រ្តីគាំទ្របច្ចេកទេសខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំចន្ទ្រា មេភូមិ ប្រជាពលរដ្ឋជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីការការដ្ឋានផ្លូវ លោក ថន ថាវុទ្ទា អភិបាល នៃគណ:អភិបាលស្រុកចន្រ្ទា បានសំណូមពរឲ្យក្រុមហ៊ុនធ្វើផ្លូវគោរពតាមការណែនាំតាមកិច្ចសន្យាដែលបានដេញថ្លៃរួច និងបានសំណូមពរឱ្យប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវត្រូវចេះសំអាតអនាម័យនៅថែរក្សាផ្លូវថ្មីដែលកំពុងតែកសាងនេះ ឱ្យបានល្អស្អាតនិងគង់វង្ស បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចាក់ដីខ្ពស់ជាងផ្លូវធ្វើឲ្យផ្លូវខូច ។

ឆ្លៀតក្នុងឱកាសនោះដែរ  លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាក៏បានសំណុំពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩  ដោយគោរព និងអនុវត្តឱ្យ បានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការ ចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព។

បញ្ចប់កម្មវិធីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោក តែកឃុំចន្ទ្រាបានថ្លែងអំណរអរគុណជូនពរលោកអភិបាលស្រុក លោកឃុំ ក្រុមប្រឹក្សាឃុំ មេភូមិដែលបានជួយផ្លូវជូនយើងខ្ញុំ យើងខ្ញុំនឹងសន្យាជួយថែរក្សាបានគង់វង្សល្អ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *