អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដីរៀបចំទីលានចាក់សំរាមថ្មី នៅក្នុងស្រុកកំពង់សៀម

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត  ថ្នាក់ដឹកនាំ មន្ទីរ ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃទី ២៥  ខែសីហា  ឆ្នាំ ២០២១ នេះ  បានអញ្ជើញចុះពិនិត្យ ទីតាំង ដី ទំនេរ មួយ កន្លែង  ដេីម្បី រៀបចំ ទៅជាទីលាន ចាក់ សំរាម  នៅ ចំណុច ទួលទល់មេឃ  ស្ថិត ក្នុង ភូមិទួលស្រែ  ឃុំកោះរការ  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម ។

មន្ត្រី សាលាខេត្ត  បាន ឲ្យ ដឹងថា   ការ ចុះសិក្សាដោយផ្ទាល់ពី សំណាក់ ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ដើម្បី រៀបចំ ជាទីលានចាក់សំរាមថ្មី  នៅលើ ទីតាំង ដី គ្រប់គ្រង ដោយ រដ្ឋមួយកន្លែង  ទំហំប្រមាណជិត២០ ហិកតា  ដែល មាន អំណោយផល ល្អ  ព្រោះទីតាំងដីនេះនៅឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេីយទំហំដី នេះ ក៏ត្រូវ តាម ស្តង់ដា របស់  ម្ចាស់ គម្រោង ADB  គាំទ្រ ដោយ ក្រសួងបរិស្ថាន ផងដែរ  ។

មន្ត្រី សាលាខេត្ត  បាន ឲ្យ ដឹងទៀត ថា បច្ចុប្បន្ន ខេត្តកំពង់ចាម   មានទីលានចាក់សំរាមមួយកន្លែង  ស្ថិត នៅក្នុងឃុំបុសខ្នុរ  ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានទំហំប្រមាណជា១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ ។

គួររំលឹក ថា  កន្លងមកឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ  និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាក្រុង ស្រុកមួយចំនួន  ដេីម្បី ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត  និងមានបរិស្ថានល្អ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *