នាព្រឹកថ្ងៃ២១ ខែមករា ឆ្នាំ ២០២១ : ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការអញ្ចើញចូលរួម ពីលោក-លោកស្រីស្នងការរង លោក-លោកស្រី នាយ-នាយរងការិយាល័យ និងនាយផ្នែកចំណុះផែនការងារទាំងអស់ លោកអធិការ-អធិការរង ទាំង៨ក្រុង /ស្រុក និងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង៥១ឃុំ/សង្កាត់ ជាច្រើនរូបផងដែរ។
ក្រោយពីបានស្ដាប់របាយការណបូកសារុបលទ្ធផលការងារប្រចាំឆ្នាំ២០២០រួចមក លោក ឧត្ដមសេនីយ៍ ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានក្រើនរំលឹកបន្ថែមទៅដល់អធិការក្រុង ស្រុកទាំងអស់លើការងាររក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់ និងចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងការចុះជួយប្រជាពលរដ្ឋ ហើយក៏ត្រូវធ្វើការទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗជាពិសេសគឺបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមទិសដៅដែលខ្លួនទទួលខុសត្រូវ ដើម្បីរក្សាអោយបាននូវសុខសុវត្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕