រយះពេល៣ថ្ងៃកម្លាំងចម្រុះនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់សហការជាមួយយោធា.នគបាល.អាជ្ញាធមូលដ្ឋានស្រុកសហគមន៍.ចុះធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទ

ខេត្តពោធិសាត់:រយះពេល៣ថ្ងៃកម្លាំងសមត្ថកិច្ចចម្រុះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់សហការជាមួយយោធា.នគបាល.អាជ្ញធស្រុក.សហគមន៍.ចុះធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទគ្រាដែលទឹកទន្លេសាបមានការកើនឡើងបន្តិច។

កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរយះពេល៣ថ្ងៃតាំងពីរថ្ងៃទី២៣.២៤និង២៥សីហា២០២១នេះដឹកនាំកម្លាំងដោយអភិបាលរងខេត្ត និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ខូយ រីដា នៅក្នុងតំបន់នៃដែនដីរដ្ឋបាលខេត្តពោធិ៍សាត់ បនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់លោក ភុំវិមល.នាយរងខណ្ឌ .លោកស្នងការរងនគបាលខេត្តពោធិសាត់.លោកអភិបាលរងស្រុកក្រគផ្នែក.សង្កាត់.កងរាជអាវុធហត្ថស្នាក់ការបេ០៥អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្កេសាបនិងអភិបាលស្រុកក្រគមន្ត្រីបរិស្ថានយោធា នគបាលខេត្ត.ស្រុក។

នៅក្នុងកិច្ចប្រតិបត្តការរយះពេល៣ថ្ងៃខាងលើនេះសមត្ថកិច្ចចម្រុះប្រើប្រាស់កម្លាំងសរុប ៥០នាក់ មធ្យោបាយកាណូតចំនួន ១២ គ្រឿង បានបែងចែកជា៣គោលដៅ ។

គោលដៅទី១ខាងផ្នែករដ្ឋបសលជលផលរាំងទិលបានសហការជាមួយយោធា.បរិស្ថាន.កម្លាំងនគបាកប៉ុសន៍មេទឹកនិងសហគមន៍នេសាទព្រែក្របានចុះធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ទំនើបនៅចំណុចព្រុំប្រទល់ក្បាលតោ.រហូតដល់មាត់ពាមព្រែកក្រ.ភូមិព្រែកក្រ.ឃុំមេទឹក.ស្រុកបាកានដែលជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន របាំងសាច់អួនចំនួន ៨ ខ្សែ ប្រវែង ៤៣០០ ម៉ែត្រក្បាលបរចំនួន ១៤គ្រឿងបង្គោលចំរឹងចំនួន ៣០០០ ដើមចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។

នៅក្នុងថ្ងៃទី២៥សីហា២០២១ដដែលក្រុមទី២ដឹកនាំដោយនាយសង្កាយ់រដ្ឋបាលជល់ផលកណ្តៀងចុះធ្វើសកម្មភាពរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទនៅចំណុចកោះក្អែក.ភូមិកោះក្អែកស្រុកកណ្តៀងខេត្តពោធិសាត់និងបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍របាំងសាច់អួន៧ខ្សែប្រវែង១៥០០ម៉ែត្រលូកងសាច់អួន១២គ្រឿងបង្គោល៥០០ដើមនិងបានចាក់លែងត្រីចូលក្នុងទន្លេវិញផងដែរ ។

ក្រុមទី៣ដឹកនាំបញ្ជសដោយអភិបសលរងខេត្តពោធិដ៊សាត់លោក. ខូយរីដា.រួមនិងនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់លោក ភុំវិមល់ ស្នងការង.អភិបាលរងស្រុកក្រគ.បរិស្ថានបានចុះធ្វើការអប់រំដល់ប្រជានេសាទនឹងធ្វើការផ្សព្វផ្សាយទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទដោយចាប់ពីភូមិកំពុង school ឃុំអន្សាចំបក់ស្រុកក្រគររហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងគ្រាដែលក្រុមជនល្មើសរួចឡប់ដាក់បង្កប់ក្នុងព្រៃស្មៅបន្លំភ្នែកសមត្ថកិច្ច ។

ជាលទ្ធផលនៃការបង្ក្រាបក្រុមទី ៣ ធ្វើការុះរើនិងបំផ្លាញចោលវត្ថុតាងរួមមានរបាំងសាច់អួនចំនួន ៣៥ ខ្សែប្រវែង ៩១៥០ក្បាលបរចំនួន១២គ្រឿងបង្គោលចម្រឹង១២៥០ដើម ។

អភិបាលរងខេត្តបានមានប្រសាសន៍ដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលត្រូវតែបន្តធ្វើការផ្សព្វផ្សាយអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបនេសាទបញ្ឈប់ការនេសាទក្នុងរដូវបិទនេសាទដោយធ្វើយ៉ាងណាអោយបានតឹងរឹងបន្ថែមគ្រាដែលស្ថានភាពទឹកទន្លេកំពង់មានការឡើងដោយនៅស្ថានីយ៍ជលសាស្ត្រស្រុកក្រគទឹកមានកំពស់៣.៣០ម៉ែត្រផងដែរ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *