ខេត្តកំពង់ឆ្នាំង ៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ធ្វើឡើងក្រោអធិបតីភាព ឯកឧត្តមបណ្តិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម .ស៊ុនសុវណ្ណារិទ្ធិ .អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក តាមប្រព័ន្ធវីដេអូ zoom ដែលបានធ្វើឡើងកាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុកនៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរាល់ផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានក្តាប់រាល់បញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីយកមកដោះមកធ្វើការស្រាយ កាលើកឡើងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺ លើវិស័យធនធានទឹក វិស័យកសិកម្ម ដែលរាល់បញ្ហាទាំងនេះក្រុមការងារចុះមូលដ្ឋាន ក៍ដូចជារដ្ឋបាលខេត្តកំពង់ឆ្នាំងបានដោះស្រាយជូន ។
ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ក្រុមការងាររាជរដ្ឋាភិបាលបានចុះសួរសុខទុក្ខ និង បានផ្តល់អំណោយ ដល់គ្រួសារដែលជួបការលំបាកផ្នែកជីវភាព ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារទាំអស់ដែលបានសហការជាមួយជាមួយអាជ្ញាធរមូលដ្ឋាគ្រប់លំដាប់ថ្នាក់ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋានបានល្អប្រសើរ ឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង ។
ឯកឧត្តម បានជម្រុញអោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តចុះមូលដ្ឋានឱ្យបានសកម្មភថែមទៀត ដើម្បីក្តាប់ឱ្យបានអំពីតម្រូវការជាក់ស្តែងនៅមូលដ្ឋានតាមរយៈនៃកិច្ចសហការជាមួយអាជ្ញាធរ និង ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីយកបញ្ហាប្រឈមនិងតម្រូវការទាំងនេះ មកពិភាក្យាដោះស្រាយ ឱ្យបានទាន់ពេលវេលា ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្តចុះផ្សព្វផ្សាយ អំពីវិធានាការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ដោយអនុវត្ត៣កុំ និង ៣ការពារជាប់ជាប្រចាំ ៕សុក្ខារិន