លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារដឹកនាំកំលាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុបឈើ១កន្លែងនៅស្រុកជ័យ សែន

ព្រះវិហារៈ   កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២០  លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារបានដឹកនាំកំលាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទៅលើទីតាំងស្តុបឈើរបស់ក្រុមឈ្មួញ១កន្លែងដែលក្រុមឈ្មួញដើរប្រមូលទិញដឹកចេញពីព្រៃឡង់ មកស្តុបទុក ស្ថិតក្នុងភូមិអូរស្នៀតឃុំ តស៊ូស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងការចុះប្រតិបត្តិការនេះ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូង បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញនិងសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកនឹងបន្តររាល់សកម្មភាពរបស់លោកអោយខានតែបានដើម្បីបំណងចង់អភិរក្សព្រៃឈើអោយនៅគង់វង្យនឹងចូលរួមបង្កាទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយណារបស់ក្រុមឈ្មួញដែលលួចកាប់បំផ្លាញនឹងដឹកជញ្ជូនឈើខុសទៅនឹងច្បាប់នោះ។

បើតាមកាបញ្ជាក់បន្ថែមរបស់លោកវុធ សាវីព្រះរាជអាជ្ញារងខេត្តព្រះវិហារ លទ្ធផលក្នុងកិច្ចចុះប្រត្តិបតិការនេះបង្ក្រាបទៅលើទីតាំងស្តុបឈើ១កន្លែងក្នុងទីតាំងខាងលើនុះ! សមត្ថកិច្ចបានធ្វើការឹបអូសឈើប្រភេទគ្រឿងផ្ទះឈើ(ស្រឡៅ)លេខ១បានចំនួន១៣៤សន្លឹកដែលស្មើរនឹងប្រមាណជា១០ម៉ែតគូបរួមនឹងគោយន្តកន្ត្រៃចំនួន៥គ្រឿងផងដែរ។

បច្ចុប្បន្នវត្ថុតាងបទល្មើសត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីចងក្រងសំណុំរឿងចាត់កាបន្តរផងដែរ៕(សហការី)

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *