ដោយៈ សុក្ខារិន
ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២១សីហា២០២១សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើប្រណិតមួយគ្រឿងនិងមនុស្ស២នាក់គ្រាដែលក្រុមជនល្មើសបើគារថយន្តសមត្ថកិច្ចហើយធ្លាក់ផ្លូវទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនមនុស្សនិងវត្ថុតាងរថយន្តនិងឈើប្រណិតនាំមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថារថយន្តដែលសមត្ថកិច្ចធ្វើការដេញស្ទាក់បង្ក្រាបខាលើនេះម៉ាកទុនត្រាពណ៌ខ្មៅ PP.2AZ.9137ដឹកឈើប្រណិតចេញពី.ភូមិតានៃ.ឃុំជៀប.ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថានៅក្នុងការបង្ក្រាបរថយន្តដឹកឈើខាងលើនេះបានសមត្ថកិច្ចបានទទួលព័ត៌មានជាក់លាក់និងបានរាយការជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី.សាក់សារ៉ាង.ដើម្បីប្រតិបតការគ្រាដែលសមត្ថកិច្ចប្រដេញស្ទាក់រថយន្តដឹកឈើខាងលើរហូតដល់ចំណុចខាមុខមណ្ឌល់សុខភាពឃុំជៀបទើបឃាត់ចាប់បានគ្រាដែលធ្លាក់ផ្លូវទៅមុខលែងរួច ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រុមជនល្មើសខាងលើបានចេញចូលដឹកជាច្រើនលើកច្រើនសារមកហើយមិនដែលសមត្ថកិច្ចណាមួយឃាត់ចាប់បានោះឡើយទើបតែពេលនេះជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុហត្ថកិច្ចស្រុកទឹកផុស ។
បច្ចុប្បន្នជនសង្ស័យទាំង 2 នាក់រួមនឹងវត្ថុតាងរថយន្តនិងឈើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរនិងកសាងឯកសារបញ្ជូនទៅស្ថាប័នប្រកាសចាត់ការតាមនីតិវិធីផងដែរ ៕