រយះពេល៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ជូនប្អូនៗកុមារនិងយុវជនអាយុ១២ដល់១៧ឆ្នាំនៅក្នុងស្រុកទឹកផុសបាន២០៤១ស្រី៩៩០នាក់

ខេត្តកំពង់ឆ្នាំង:រយះពេល៣ថ្ងៃ១៨.១៩.និងង៊ថ្ងៃទី២០សីហា២០២១នេះរដ្ឋបាលនៃស្រុកទឹកផុសបានដំណើរការចាក់វ៉ាក់សាំងជូនកុមារនិងយុវជនអាយុ១២-១៧ឆ្នាំចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅតាមមណ្ឌលចំនួន៣ក្នុងស្រុកទឹកផុសមានមណ្ឌលសាលា បឋមសិក្សា ប៑ុនរ៉ានីហ៑ុនសែនរមាស.មណ្ឌលសុខភាព ជៀប និងមណ្ឌលសុខភាព ក្រាំងស្គារ ក្នុងរយៈពេល៣ថ្ងៃនេះក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនកុមារនិងយុវជនអាយុ១២-១៧ឆ្នាំបានសរុប២,០៤១នាក់ ស្រី៩៩០នាក់.។

សកម្មភាពនៃការចាក់វ៉ាក់សាំងនេះគឺមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុកទឹកផុសទឹកផុសនិងមានការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកទឹកផុសសហការជាមួយអាជ្ញាធស្រុកនិងក្រុមគ្រួពេទ្យផងដែរ ។

អភិបាលរងស្រុកទឹកផុសលោកសុខសន្ធូនិងជាតំណាងលោកអភិបាលស្រុកទឹកផុសថាពេលនេះ គឺជាសកម្មភាពដែលដើរតួនាទីយ៉ាងសកម្មប្រកបដោយស្មារតីរួបរួមទទួលខុសត្រូវក្នុងបុព្វហេតុការពារអាយុជីវិតកុមារ និងយុវជនដែលជាអនាគតរបស់នៃប្រទេសកម្ពុជា។

ក្នុងកាលៈទេសៈដ៏លំបាកនេះ យុវជនរបស់យើងបានកៀកស្មាគ្នាដោយទឹកចិត្តអង់អាចពោរពេញដោយភាតរភាព និងធ្វើសកម្មភាពស្ម័គ្រចិត្តរួមគ្នាក្នុងដំណើរឆ្ពោះទៅកសាងសំណាញ់សុវត្ថិភាពសង្គមដើម្បីជួយរារាំងការជ្រៀតជ្រែកនៃមេរោគកូរិដ១៩ទាំងចាស់ទាំងថ្មី កុំអោយចូលយាយីអាយុជីវិតប្រជាជន និងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

អភិបាលរងស្រុកទឹកផុសលោក សុខសន្ធី.បានធ្វើការផ្តាំផ្ញើដល់បងប្អូនដែលជាអ្នកអាណាព្យាបាលប្អូនៗកុមាទាំងអស់ត្រូវនាំកូនៗមកទទួលកាតចាក់វ៉ាកសាំងការពសរជម្ងឺកូវិដ១៩អោយបានគ្រប់ៗគ្នាដើម្បីធានាបានភាពរឹងមាំស្វាហាប់ក្នុងដំណាក់កាលនេះ បង្ហាញឱ្យឃើញថា កោសិការសង្គមជំនាន់ថ្មី បានតម្កល់ខ្ពស់ដ៍ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយធ្វើឱ្យកុមារ និងយុវជនដែលមកទទួលវ៉ាក់សាំងរៀងរាល់ថ្ងៃ កាន់តែមានទំនុកចិត្ត ជឿជាក់លើកម្ពុជា ជឿជាក់លើថ្នាក់ដឹកនាំ និងអាចងើបឈរប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។

ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាណាព្យាបាលអូនកុមារទាំងអស់ត្រូវចូលរួមអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល3 ការពារនឹង៣កុំឲ្យបានគ្រប់គ្នាដើម្បីខ្លួនយើងនិងសហគមន៍យើងផងដែរ៕ដោយ ជា វុត្ថា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *