ដោយៈមិន ភក្ដី
ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឧបត្ថម្ភដល់ដំណើការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ។
មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលកន្លងមកតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការជាបន្តបន្ទាប់សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែននាពេលបច្ចុប្បន្ន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងអោយមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ជាដើម។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អំណោយទាំងនោះរួមមាន៖ អង្ក១០តោន ម៉ាស១០កេស អាល់កុល២៥កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង៕អភិបាលខេត្ត ស្វាយរៀង ទទួល អំណោយ ពី សប្បុរសជន សម្រាប់ ការប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វីដ ១៩
ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឧបត្ថម្ភដល់ដំណើការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ។
មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលកន្លងមកតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការជាបន្តបន្ទាប់សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែននាពេលបច្ចុប្បន្ន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងអោយមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ជាដើម។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អំណោយទាំងនោះរួមមាន៖ អង្ក១០តោន ម៉ាស១០កេស អាល់កុល២៥កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង៕