ព្រះវិហារ៖ លោក សុខ សាន្តតារ៉ា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណបក្សស្រុកឆែប នៅព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំឆែបពីរ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
បន្ទាប់មកលោកក៏បានចុះសួរសុខទុក្ខ លោកយាយ រ៉ាន់ អាយុ៥៨ឆ្នាំ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ (ជាគ្រួសារដែលទទួលបានផ្ទះទេវតា)។
នាឱកាសនោះដែរ លោក សុខ សាន្តតារ៉ា ក៏បានពាំនាំការផ្ដាំសួរសុខទុក្ខពី ឯកឧត្ដម មាស សុភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឲ្យខិតខំថែទាំសុខភាព ក្នុងបរិបទកូវីដ-១៩ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ ៣កុំ ៣កាពារ និងបាននាំយកនូវសម្ភារចែកជូនមាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ជាការឧបត្ថម្ភរបស់ឯកឧត្ដម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងថវិកា១០ម៉ឺន ជាថវិកាផ្ទាល់របស់លោក សុខ សាន្តតារ៉ា ប្រធានគណបក្សស្រុកផងដែរ៕ដោយ៖សេង ពិសិដ្ឋ