ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យសកម្មភាពក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹក រងកំពង់ធំ កំពុងចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ជូនកងកម្លាំងនគរបាលនិងមន្ត្រីរាជការនៅ ទូទាំងខេត្តកំពង់ធំ

កំពង់ធំ៖ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការប្រគល់ភារកិច្ចរបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី4 និងឯកឧត្តម  អភិបាលខេត្តកំពង់ធំ ក្នុងការទទួលខុសត្រូវលើភារកិច្ចចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវី19ដូសទី3 ជូនកងកំលាំង នគរបាលនិងមន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ ដែលមានចំនួនជាង15,000នាក់ ។

នៅព្រឹកថ្ងៃទី20 ខែសីហា ឆ្នាំ2021 ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ រួមជាមួយថ្នាក់ដឹកនាំនិងនាយទាហានផ្នែកសុខាភិបាល  បានទៅពិនិត្យសកម្មភាពរបស់ក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន 2ក្រុម ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ19 ដូសទី 3 ប្រភេទ Astra Zeneca ជូនកងកម្លាំងនគរបាល និងមន្ត្រីរាជការ  ដែល ពិធី នេះ ប្រព្រឹត្ត ទៅ នៅសាលាខេត្ត កំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នេះជាថ្ងៃទី២ហើយ ដែលក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដំណើរការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនិងកងកម្លាំងនគរបាលខេត្តកំពង់ធំ   ដែលនៅថ្ងៃទី១ម្សិលមិញនេះ ក្រុមគ្រូពេទ្យយើងចាក់វ៉ាក់សាំងបានចំនួនជាងមួយពាន់នាក់រួចមកហើយ ។ ហើយតាមផែនការគ្រោងទុកក្នុងចំនួនជាង15,000នាក់នេះ ត្រូវដំណើរការចាក់រយៈពេល11ថ្ងៃ ដែលត្រូវចាប់ ផ្ដើមពីថ្ងៃទី១៩ ខែសីហាហើយនឹងត្រូវបិតបញ្ចប់នៅថ្ងៃទី29 ខែសីហា ឆ្នាំ2021 ខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់មន្ត្រីរាជការទាំងអស់នៅខេត្តកំពង់ធំ  សូមអញ្ជើញមក ចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមផែនការ កម្មវិធី និងពេលវេលាដែលបានកំណត់របស់រដ្ឋបាលខេត្តកំពង់ធំ ឱ្យបានត្រឹមត្រូវជៀសវាងមានការយឺតយ៉ាវ ។

ឧត្ដមឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីដ-19 ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលបំពេញភារកិច្ចនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *