អភិបាលរងខេត្តលោក. នៃ ចារី .បានដឹកនាំក្រុមការងារខេត្តកំពង់ឆ្នាំងចូលរួមក្នុងកិច្ចប្រជុំដឹលើកទី1 របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19តាមប្រព័ន្ធអនឡាញ (Zoom Meeting)

ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១លោក. នៃ ចារី. អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានដឹកនាំក្រុមការងាររបស់ខេត្តកំពង់ឆ្នាំងចូលរួមប្រជុំលើកទី១ជាមួយក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ។

នៅក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ រួមមានៈមតិស្វាគមន៍របស់ឯកឧត្តម ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ។

និងការដាក់បង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣ដោយឯកឧត្តម .ណេប សាមុត .អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលនងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ១៩ ។

ក្នុងនោះមតិបន្ថែមរបស់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩។

មតិបូកសរុបរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *