សត្វកន្ធាយយក្សមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញ ហើយប្រគល់ជូនជំនាញជលផល

កំពង់ចាម :  សត្វកន្ធាយយក្សមួយក្បាល  ដែលមានទម្ងន់ជាង ៣៣គីឡូ  ត្រូវបាន ប្រជាពលរដ្ឋចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស  ក្រុងកំពង់ចាម  នៅរសៀលថ្ងៃទី១៩  ខែសីហា  ឆ្នាំ ២០២១ ហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បី ធ្វេីការអភិរក្ស ។

បើយោងតាម  លោក  អ៊ុក  ណារិន  នាយខណ្ឌ  រដ្ឋបាល ជលផល  ខេត្តកំពង់ចាម  បានឲ្យដឹងថា  សត្វកន្ធាយយក្ស ១ក្បាល នេះ  គឺជាប្រភេទកន្ធាយ  ដែលគេ  ហៅឈ្មោះថា  កន្ធាយពូជអាស៉ី  (Cartilaginea Asiatic soft-shell turtle) ហេីយវាសត្វកម្រ  និងជិតផុតពូជអស់ហេីយ  ។  លោកបញ្ជាក់ទៀតថា កន្ធាយអាស៉ីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូ ក្រាម  ហើយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះ រស់នៅក្នុងទឹកបឹង  ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង  សង្កាតសំបួរមាស  ក្រុងកំពង់ចាម  ។

លោកនាយខណ្ឌ រដ្ឋបាល ជលផល  ខេត្តកំពង់ចាម  បានបញ្ជាក់បន្ថែមថា  ក្រោយពីអ្នកភូមិនេសាទ  ចាប់បានកន្ធាយយក្សនេះ  ក៏បានយកមកប្រគល់ខណ្ឌរដ្ឋបាលជលផល  ហើយលោកនឹងនាំយកទៅប្រគល់ជូនក្រសួង  កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ដើម្បី ធ្វើការប្រលែងនៅតំបន់ដែលមានសុវត្ថិភាព  និងអភិរក្សបន្តទៀត កុំឲ្យពូជសត្វដ៏កម្រនេះ រង់ការផុតពូជ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *