ដោយៈសេង ពិសិដ្ឋ
កំពង់ធំៈ ឯកឧត្តម ទេស រដ្ឋមន្រ្តី នាយ ឧត្តម សេនីយ៍ គន់ គីម អគ្គលេខា ធិការ សមាគម អតីត យុទ្ធជន កម្ពុជា បាន អញើញ ជា អធិបតី ភាព ក្នុង ពិធី ចង់ សម្ព័ន្ឋ មេត្រីភាព រវាង បណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត កំព ង់ធំ ជាមួយ នឹងគ្រួសារ អតីត យុទ្ធជន ១៤១ គ្រួសារ បាន មក រស់នៅ កសាង ជីវិតថ្មីលើដី សម្បទាន សង្គម កិច្ច ដែល សម្តេច តេជោ ហ៊ុន សែន បាន ប្រគល់ ផ្ទះ និង ដី ជូន អតីតយុទ្ធជន ដែលមាន ការ ខ្វះខាត កាល ពី កន្លង មក ថ្មីៗនេះ ស្ថិត នៅ ឃុំ ក្រយា ស្រុក សន្ទុក ខេត្ត កំពង់ ធំ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ ។
ឧត្តម សេនីយ៍ទោ សោម ស៊ុន ប្រធាន សមាគមអតីត យុទ្ធជន កម្ពុជា ខេត្ត កំពង់ ធំ បាន បញ្ជាក់ ថា ៖ អតីតយុទ្ធជន ១៤១ គ្រួសារ សុទ្ធតែគ្មា ន ដី និងមាន ជម្រកស្នាក់នៅ មិន សមរម្យ រស់នៅ ក្នុងខេត្ត កំពង់ ធំ បានចាប់ឆ្នោតទទួល យកក្បាលដី ក្នុង មួយ គ្រួសារ ១៥០០ ០ម៉ែត្រ ការ៉េ និងផ្ទះមួយខ្នង ដែលមានទំហំ ៧ ម៉ែត្រគុណ៥ ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេច គត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាល ពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១កន្លងមក នេះ ។
លោក ស ប៉ាហូ នាយករង សាលាខេ ត្ត កំពង់ធំ បានអាន សេចក្តីសម្រេច របស់ រដ្ឋបាល ខេត្ត ស្តីពីការចង សម្ព័ន្ធ មេត្រីភាព រវាងបណ្ដា មន្ទីរជុំវិញខេត្ត ជា មួយ នឹង ក្រុម គ្រួសារ អតីត យុទ្ធជន នៅតាមខ្នង ផ្ទះ នីមួយៗ ដើម្បី ជួយ បង្កលក្ខណៈ ងាយ ស្រួល ដល់ ជីវភាព រស់នៅ របស់បងប្អូន ដែលកំពុងរស់នៅ លើដីសម្បទាន សង្គ ម កិច្ច ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្តម សេនីយ៍ គន់ គីម បាន កោត សរសើរ ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ ធំ និង ប្រធានសមាគម អតីត យុទ្ធជន កម្ពុជា ខេត្ត កំពង់ ធំ និងកងកម្លាំង មន្ទីរ អង្គភាព អាជ្ញាធរស្រុកឃុំ ដែលបានជួយ ធ្វើ អតីតយុទ្ធជន មាន ថ្ងៃនេះ និង បាន ផ្តាំផ្ញើរ ឲ្យក្រុមការងារ ជួយ គ្នារៀបចំ ធ្វើផ្លូវ ប្រព័ន្ឋភ្លើង អគ្គិសនីយ៍ បង្គន់ អនាម័យ ចំ ណែក អតីត យុទ្ធជន ទាំង អស់ ត្រូវបង្ករ បង្កើន ផល ដាំ ដំណាំគ្រប់ មុខ ដើម្បី ជួយ សម្រួល ការដោះស្រាយ ជីវភាព គ្រួសារ។
នាយ ឧត្តមសេនីយ៍ គន់ គីម មាន ប្រសាសន៍ ថា៖ និងខិតខំ រក សម្បុរស ជន ម ក ជួយដល់ បងប្អូន បន្ថែមទៀត ដើម្បីជួយ ឲ្យទីនេះ ក្លាយ ជា ភូមិដ្ឋាន ដ៏ ល្អរបស់ សម្តេច តេជោ ឲ្យមាន វត្តអារាម មន្ទីរពេទ្យ មានផ្សារ សាលារៀន សម្រួលភាព លំបាកជូន អតីត យុទ្ធជន ជាក់ ស្តែង ក្នុងថ្ងៃនេះ ឯកឧត្តម បាន នាំ យក នូវ អំណោយ សម្ដេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា និងសម្ដេច គត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មក ឧបត្ថម្ភជូនអតីត យុទ្ធជនចំនួន ១៤១ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករមួយបេ ភួយមួយ ធុងទឹកមួយ ឃីដមួយកញ្ចប់ និងថវិកា ៤០ ម៉ឺន រៀល ។ ឯកឧត្តមទេស រដ្ឋមន្រ្តី បានផ្តាំផ្ញើរ ឲ្យបណ្តា មន្ទីរអង្គភាព ដែលសម្ព័ន្ឋ មេត្រីភាព ជួយធ្វើជា អាណាព្យាបាលដ៏ល្អ ដល់ ពួកគាត់ ដែលជួបនឹងការខ្វះ ខាត ផ្សេងៗ ជួយ ដោះស្រាយ បញ្ហា តាម លទ្ធភាព ដែលអាច ជួយ បា ន ទាំងការការផ្តល់ គំនិត បច្ចេកទេស សម្ភារៈថវិការ ដល់គ្រួសារសម្ព័ន្ឋភាព របស់ ខ្លួន ឲ្យមានលទ្ធភាព និងជីវភាព ល្អប្រសើរ និងសុំឲ្យអតីត យុទ្ធជន ទាំង អស់ ខិតខំ ការពារ សុខភាព ដោយ អនុវត្តតាម វិធាន ការ បី ការពារ និងបីកុំ របស់សម្ដេច តេ ជោ ចៀសផុតពី ជម្ងឺមេរោគ ដ៏សាហាវ នេះ ៕