ក្រុមហ៊ុន ជប៉ុន វ៉ាយ អិន អេស បានបរិច្ចាគ ផ្ទៃដីជិត ២ ម៉ឺនម៉ែត្រការ៉េជូនអង្គភាពតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារដើម្បីផ្ដល់ជូនអតីតយុទ្ធជន

ព្រះវិហារៈ ក្រុមហ៊ុន ជប៉ុន វ៉ា យ អិន អេស (Y.N.S) បានបរិច្ចាគផ្ទៃដី ជិត២ម៉ឺន ម៉ែត្រការ៉េ ផ្តល់ជូន អង្គភាព តំបន់ ប្រតិបត្តិការ សឹករងព្រះវិហារ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន និង គ្រួសារដែល កំពុងប្រឈម នឹងការខ្វះដី គ្មានផ្ទះសម្រាប់រស់នៅសមរម្យដូចគ្រួសារកងទ័ពនិងប្រជាពលរដ្ឋឯទៀតៗ។

លោកឧត្តម សេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមេបញ្ជាការងនាយការិយាល័យចំណុះតំបន់សឹក និងចូលរួម ពីលោក សុន ផល្លី តំណាងក្រុមហ៊ុន ជប៉ុន វ៉ា យ អិន អេស (Y.N.S) ចុះពិនិត្យទីតាំងផ្ទៃដីដែលក្រុមហ៊ុនបានធ្វើសម្បទានដីនោះសម្រាប់ សង់ផ្ទះជូនអតីតយុទ្ធជន ចំនួន៣០គ្រួសារ ស្មើរនិង ៣០ ឡូត៍ ដែល លាតសន្ធឹង លើ ផ្ទៃដី ប្រមាណ ១៨.០០០ ម៉ែត្រការ៉េ ស្មើនឹង ជិត ២ ហិកតា ដោយក្នុងគ្រួសារនីមួយៗទទួលបានដីលើទំហំទទឺងក្បាល១៥ម៉ែត្រនិងបណ្តោយប្រវៃង៤០ម៉ែត្រ កាលពី ល្ងាច ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១កន្លងទៅ ស្ថិតនៅ ភូមិ អភិវឌ្ឍន៍ សង្កាត់ ប៉ាលហាល ក្រុង ព្រះវិហារ ខេត្តព្រះវិហារ។លោក សុន ផល្លី តំណាងក្រុមហ៊ុន ជប៉ុន វ៉ា យ អិន អេស (Y.N.S) បានបញ្ជាក់ថាៈដោយឃើញ នូវគុណបំណាច់របស់អតីតយុទ្ធជន ដែលបានចូលរួមក្នុង បុព្វហេតុ ការពារជាតិ មាតុភូមិ និង ប្រជាពលរដ្ឋ នាពេល កន្លងទៅក្រុមហ៊ុនស្ម័គ្រចិត្តបរិច្ចាគដីមួយចំនួនជូនដល់ សមាគមអតីតយុទ្ធជនខេត្ត ដែលជាការរួមចំណែកដោយ ស្ម័គ្រចិត្តក្នុងនាមប្រជាពលរដ្ឋខ្មែរនិង ជាសមរភូមិក្រោយនៃការខិតខំប្រឹងប្រែងរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ។

ក្នុងការចុះពិនិត្យមើលដីសម្បទានរបស់ក្រុមហ៊ុននោះផងដែរ ឧត្ដមសេនីយទោ ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅទៅដល់អគ្គនាយកក្រុមហ៊ុនដែលបានជួយឧបត្ថមគាំទ្របរិច្ចាកអ្វីដែលខ្លួនមានសម្រាប់ជួយដល់បងប្អូនអតីតយុទ្ធជនយើងដែលលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិធ្វើអោយប្រទេសមួយនេះក្លាយទៅជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់ទឹសទីផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *