ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៩សីហា២០២១នេះនៅសាលាខេត្តកំពង់ឆ្នាំងមានវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយ ការកាត់បន្ថយហានិភ័យ គ្រោះហន្តរាយ និងកំណត់សកម្មភាពកាត់បន្ថយហានិភ័យគ្រោះហន្តរាយដើម្បីដាក់បញ្ចូលទៅក្នុងផែនការវិនិយោគឃុំ សង្កាត់ មានរយៈពេល០១ថ្ងៃ ក្រោមការគាំទ្ររបស់អង្កការកម្មវិធីស្បៀងអាហារពិភព លោកWFP និងរាជរដ្ឋាភិបាលជប៉ុន Japan GOV ដោយបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមរបស់ លោក អែម សំណាង នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកលៀង ជុំសុបិន្ត នាយករងទីចាត់ការសាលាខេត្ត លោកសូ សុជាតិ តំណាងអង្គការស្បៀងអាហារពិភពលោក និងលោក លោកស្រីថ្នាក់ដឹកនាំស្រុកមន្ត្រីសម្របសម្រួលថ្នាក់ស្រុក ឃុំ សង្កាត់គោលដៅផងដែរ ។
មានប្រសាសន៍នៅក្នុងការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ឯកឧត្តម អម សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលតែងតែបានផ្តល់អនុសាសន៍ដឹកនាំជាប្រចាំដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត ក្រុង .ស្រុក. ឃុំ.សង្កាត់.ក្នុងការបំពេញតួនាទីលើការងារគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានថ្លែងអំណរគុណដល់អង្គការកម្មវិធីស្បៀងអាហារពិភពនិងរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ជួយដល់ខេត្តកំពង់ឆ្នាំង ចាប់តាំងពីដើមរហូតដល់ពេលនេះ ។ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ត្រូវពិភាក្សាលើកឡើងនូវបញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយនិងស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេសនាមដើម្បីយកទៅអនុវត្តអោយចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕ សុក្ខារិន