ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន បានចែកទេយ្យទានដល់អាចារ្យ និង គណកម្មការវត្ត១៥នាក់នៅវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២១នេះ ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន  ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពី ព្រះមហា នុច មុនី ព្រះលេខាគណខេត្ត និង ព្រះមហា សឺន មករា បានចែកទេយ្យទានដល់អាចារ្យ និង គណកម្មការវត្ត១៥នាក់នៅវត្តអារញ្ញិការាម ស្ថិតសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាថាៈដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរបស់អាចារ្យ និង គណកម្មការក្នុងវត្ត ដែលកំពង់រងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោកនៅមិនទាន់ស្រាកស្រាន នោះឡើយគ្រាដែលនៅប្រទេសកម្ពុជាយើងក៏បានទទួលរងនូវផលប៉ះពាល់ជំងឺកូវិដ១៩នេះផងដែរ ។

ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាផ្ដាំផ្ញើដល់អាចារ្យ និង គណកម្មការក្នុងវត្តទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងដោយត្រូវ ធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។

ទេយ្យទានដែលបាននាំយកមកចែកជូនអាចារ្យ និង គណកម្មការក្នុងម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី០១កេស ត្រី១យួរនិងថវិកា ៣ ម៉ឺនរៀលនោះផងដែរ។

អាចារ្យ និង គណកម្មការក្នុងអារញ្ញិការាមទាំងអស់បានថ្លែងអំណរព្រះគុណ ដល់ព្រះមេគណខេត្តនិងមន្រ្តីសង្ឃខេត្តសូមមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីដឹកនាំវិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *