អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ភ្នំពេញៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយរង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជា សមាជិកគណៈកម្មាធិការកណ្ដាលនៃសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះសំណេះសំណាល សួរសុខទុក្ខព្រមទាំងប្រកាសទទួលស្គាល់មន្ទីរ អង្គភាពនានាក្នុងខេត្ត ចងសម្ព័នមេត្រីភាពជាមួយអតីតយុទ្ធជន ចំនួន ១៤១ គ្រួសារនិងការចែកអំណោយជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *