ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារ ៖ រយ:ពេលពីរថ្ងៃជាប់ៗ នៅថ្ងៃទី១៨ និង១៩ ខែសីហា ឆ្នាំ២០២១នេះកម្លាំង សមត្ថកិច្ចចំរុះ ផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយ នគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំរណសិរ្ស កម្លាំងអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថស្រុកសង្គមថ្មី និងអាជ្ញាធរឃុំរណសិរ្ស សម្របសម្រួលដោយលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំនុច ភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយឃាត់ចាប់ យកការសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃ ឈើនៅឈើ អារឃ្លុំប្រភេទលេខ១(ឈ្លីក)សរុបចំនួន១៣៧ដុំ ប្រព្រឹត្តដោយជនល្មើសអញ្ញាតិជន នៅកន្លែង កើតហេតុជនល្មើសខាងលើបានរត់គេចខ្លួនបាត់។លទ្ធផលបង្រ្គាប ទីតាំងទីមួយនៅទួលចំការចេកភូមិតាសែងជើងដែលមានឈើរចំនួន ១៦ដុំ និងទីតាំងទីពីរនៅប្រឡាយកូនស្ពានខាងកើតភូមិតាសែងកណ្តាលមានចំនួន ១២១ដុំសុទ្ធតែ ប្រភេទឈើរ(ឈ្លីក)សរុបឈើរទាំងពីរទីតាំងទាំងអស់មានចំនួន ១៣៧ដុំ។លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហានេះក្រុមការងារបន្តចុះបង្រ្គាបបាន១ទីតាំងទៀតនៅចំនុច នៅប្រឡាយកូនស្ពានខាងខាងកើតភូមិតាសែងស្វាយ មានចំនួន ២៨ដុំបន្ថែមទៀត។ក្រុមល្មើសទាំងនោះបានដឹកជញ្ជូនតាមរថយន្ដទំនើបៗចេញតាមច្រកតាសែងស្ពោះទៅស្រុកស្ទោងចូលក្នុងខេត្តកំពង់ធំ។
បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានកំពុងដឹកជញ្ជូនតាមរថយន្តយកមករក្សា ទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីវាស់វែង និងចងក្រងសំណុំរឿង តាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅ ថ្នាក់លើពិនិត្យ និងសម្រេច។នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុ ស៊ីវុត្ថា បានបញ្ជាក់ថា ឈើខាងលើដែលប្រជា ពលរដ្ឋចូលទៅកាប់នោះ គឺកើតឡើងដោយមានក្រុមមេឈ្មួញគ្រាក់ៗ បានបំផុសបំផុល និងឲ្យតំលៃថ្លៃ ព្រមទាំងឲ្យខ្ចីលុយមុនទៀតផង ហើយលោកបានបន្តទៀតថា ក្រុមឈ្មួញទាំង នោះគឺលោកបានកំពុងស្រាវជ្រាវវែកមុខ យកជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមច្បាប់៕