ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយពីព្រះមន្ត្រីសង្ឃ និងសប្បុរសជន ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ និង ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សាខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹកថ្ងៃទី១៩  ខែសីហា  ឆ្នាំ២០២១នេះ  បានអញ្ជើញទទួលអំណោយឧបត្ថម្ភ  ពី ព្រះមន្ត្រីសង្ឃ  និង សប្បុរសជន នានា  ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះនាគមុនីមេគណ ខេត្តកំពង់ចាម  ដែលបាន ឧបត្ថម្ភ  ថវិកា ចំនួន ២លានរៀល  និង ទឹក បរិសុទ្ធ  ចំនួន ៥០០យួរ  . ក្រុមហ៊ុន  ជេធី  អ៊ិនធីណេសិនណល  ឧបត្ថម្ភ  ម៉ាស៊ីន បាញ់ ថ្នាំ  សម្លាប់ មេរោគ  ចំនួន ១០គ្រឿង  ធុង ម៉ាស៊ីន បាញ់ ថ្នាំ សម្លាប់ មេរោគ  ចំនួន ១០គ្រឿង  ទឹកថ្នាំ សម្លាប់ មេរោគ  និងទឹក អាល់កុល  ចំនួន ១០កាន  ជូនដល់គណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏ដូចជា ការ ទប់ស្កាត់ ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា  អំណោយមនុស្សធម៌របស់ ព្រះមន្ត្រីសង្ឃ  និង សប្បុរសជន  នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត កំពង់ចាម  ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំង នឹង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត មនុស្ស  និង សេដ្ឋកិច្ច ប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *