ជនបង្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ឆ្លងជំងឺខូវីដ-19 ចំនួន601នាក់ មានប្រភេទថ្មីដែលតា 27នាក់

ដោយៈ សៅ នៅ

បន្ទាយមានជ័យ៖ តាមលទ្ធផល តេស្តរហ័ស (Rapid Test) ត្រឹមល្ងាចថ្ងៃទី18 ខែសីហា ឆ្នាំ2021 នេះ ជនស្តានីតិសប្បទា បង្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន 601នាក់ ឆ្លងជំងឺខូវីដ-19 ក្នុងនោះក៏មានអ្នកឆ្លងជំងឺខូវីដ-19 ប្រភេទថ្មីទំរង់ដែលជាច្រើននាក់ផងដែរ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅល្ងាចថ្ងៃទី18 ខែសីហា ឆ្នាំ2021 នេះថា ជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន601នាក់ ក្នុងចំណោម 663នាក់ ដែលកំពុងស្តារនីតិសម្បទា បន្សាបសារធាតុញៀន តាមលទ្ធផលតេស្តរហ័រ (Rapid Test)ឃើញថាបានឆ្លងជំងឺខូវីដ-19 និងមានអ្នកខ្លះបានឆ្លងជំងឺខូវីដ-19ប្រភេទថ្មី ទំរង់ដែលតាផងដែរ។

ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ លោក ពារ ម៉ានិត បានឱ្យដឹងថា ក្នុងមណ្ឌលមានក្មេងបន្សាបគ្រឿងញៀនប្រមាណជាង 600នាក់បានឆ្លងជំងឺខូវីដ-19 និងមាន27នាក់ បានរកឃើញឆ្លងវីរុសប្រភេទថ្មី ដែលតា (Delta)។

រដ្ឋបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុ រាត្រី បាន ធ្វើការដឹកជញ្ជូនចេញយុវជនញៀនថ្នាំទាំងនោះទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-19 ដែលខេត្តបានរៀបចំទុករួចរាល់ដើម្បីធ្វើព្យាបាលពួកគេ។ ហើយក្នុងនោះ ជនបង្សាបគ្រឿងញៀនចំនួន190នាក់ ត្រូវបានយកមកព្យាបាលនៅមណ្ឌលតាឡាក់ ក្រុងប៉ោយប៉ែត និងកំពុងដាក់កម្លាំងចម្រុះការពារបន្ថែម ក្រែងលមានយុវជនទាំងនោះលួចចេញពីមណ្ឌលព្យាបាលផងដែរ ដោយសារកាលពីព្រឹកថ្ងៃដដែលនេះ ត្រូវយុវជនទាំងនោះប្រមាណ50នាក់ លួចរត់ចេញពីមណ្ឌល ព្រោះតែការផ្ទុះខូវីដ-19 នៅក្នុងបណ្ឌលដែលខ្លួនបានស្នាក់នៅ តែត្រូវកម្លាំងកម្លាំងចម្រុះតាមឃាត់ខ្លួនមកវិញ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *